Filtra per genere
- 39 - រដូវកាលទី២ ភាគទី៣៖ ផលវិបាកនិងវិធានការទប់ស្កាត់ការយាយីតាមអនឡាញ - ធ្នូ ១៦, ២០២៣
សម្រាប់ភាគទី ៣ នៃវប្បធម៌ឌីជីថលផតខាសថ៍ អ្នកនាង វិញ សុជាតា អ្នកស្រាវជ្រាវវ័យក្មេងម្នាក់នៅក្នុងកម្រងបោះពុម្ពសៀវភៅរបស់វេទិកាអនាគត Future Forum ជជែកជាមួយអ្នកនាង ទែន សុខស្រីនិត អ្នកផលិតផតខាសថ៍ អំពីផលវិបាកដែលបង្កឡើងដោយសកម្មភាពយាយីតាមអនឡាញដែលកំពុងកើនឡើង និងវិធានការទប់ស្កាត់សកម្មភាពនេះ។ អ្នកនាង សុជាតា បានស្រាវជ្រាវនិងសរសេរអត្ថបទមួយជំពូកអំពីប្រធានបទខាងលើ នៅក្នុងកម្រងសៀវភៅ “The World We Want” ដែលត្រូវបានចងក្រងនិងរៀបរៀងឡើងដោយវេទិកាអនាគត៕
Sat, 16 Dec 2023 - 32min - 38 - រដូវកាលទី២ ភាគទី២៖ ការបៀតបៀននិងកេងប្រវ័ញ្ចតាមប្រព័ន្ធអ៊ីនធឺណិត - ធ្នូ ០៩, ២០២៣
សម្រាប់ភាគទី ២ នៃវប្បធម៌ឌីជីថលផតខាសថ៍ (Digital Culture Podcast) កញ្ញា ធេង សុរិយា អ្នកស្រាវជ្រាវវ័យក្មេងម្នាក់នៃកម្រងបោះពុម្ពសៀវភៅរបស់វេទិកាអនាគត Future Forum ជជែកជាមួយអ្នកនាង ទែន សុខស្រីនិត អ្នកផលិតផតខាសថ៍អំពីការបៀតបៀននិងកេងប្រវ័ញ្ចផ្លូវភេទនិងរូបរាងកាយលើក្មេងស្រីនិងស្ត្រីវ័យក្មេងតាមអនឡាញ ឬអ៊ីនធឺណិត។ កញ្ញា ចរិយា បានស្រាវជ្រាវនិងសរសេរអត្ថបទមួយជំពូកអំពីប្រធានបទខាងលើ នៅក្នុងកម្រងសៀវភៅ “The World We Want” ដែលត្រូវបានចងក្រងនិងរៀបរៀងឡើងដោយវេទិកាអនាគត៕
Sat, 09 Dec 2023 - 42min - 37 - រដូវកាលទី២ ភាគទី១៖ វិសមភាពយេនឌ័រក្នុងប្រព័ន្ធឌីជីថលនិងបច្ចេកវិទ្យា - ធ្នូ ០២, ២០២៣
សម្រាប់ភាគទី ១ នៃវប្បធម៌ឌីជីថលផតខាសថ៍ កញ្ញា វណ្ណលី កែវមុត្តា អ្នកស្រាវជ្រាវវ័យក្មេងម្នាក់នៅក្នុងកម្រងបោះពុម្ពសៀវភៅរបស់វេទិកាអនាគត Future Forum ជជែកជាមួយអ្នកនាង ទែន សុខស្រីនិត អ្នកផលិតផតខាសថ៍ អំពីភាពមិនស្មើគ្នា ឬវិសមភាពនៃជំនាញនិងអក្ខរកម្មឌីជីថល រវាងបុរសនិងស្ត្រីនៅកម្ពុជា និងផលប្រយោជន៍ដែលសង្គមកម្ពុជាអាចទទួលបាន នៅពេលដែលវិសមភាពនេះត្រូវបានបង្រួម ។ កញ្ញា មុត្តា បានស្រាវជ្រាវនិងសរសេរអត្ថបទមួយជំពូកអំពីប្រធានបទខាងលើ នៅក្នុងកម្រងសៀវភៅ “The World We Want” ដែលត្រូវបានចងក្រងនិងរៀបរៀងឡើងដោយវេទិកាអនាគត៕
Sat, 02 Dec 2023 - 27min - 36 - រដូវកាលទី១ ភាគទី១៦៖ លំហូរធំៗនៃការផ្លាស់ប្តូរក្នុងពិភពលោក - មិថុនា ១៦, ២០២១
នៅក្នុងភាគទី ១៦ ដែលជាភាគចុងក្រោយរបស់កម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» លោកអ្នកនាងឈ្វេងយល់ដឹងអំពីលំហូរធំៗនៃការផ្លាស់ប្តូរក្នុងពិភពលោក និងឥទ្ធិពលរបស់វាមកលើកម្ពុជា តាមរយៈកិច្ចពិភាក្សារវាងកញ្ញា ផន បុប្ផា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយលោក អ៊ូ វីរៈ ស្ថាបនិកនិងប្រធានវិទ្យាស្ថានស្រាវជ្រាវ «វេទិកាអនាគត»។ លោក អ៊ូ វីរៈ គឺជាអ្នកជំនាញនិងអ្នកស្រាវជ្រាវឯករាជ្យអំពីកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។ លោកក៏ជាអ្នកវិភាគដ៏លេចធ្លោមួយរូប អំពីបច្ចុប្បន្នភាពនៃបញ្ហានយោបាយ សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីផ្តួចផ្តើមនិងដឹកនាំឲ្យមានគម្រោងស្រាវជ្រាវនិងបោះពុម្ពជាសៀវភៅបីក្បាលដែលមានចំណងជើងថា «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» លោក វីរៈ ក៏បានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូកសម្រាប់កម្រងសៀវភៅនេះ ស្តីអំពីឥទ្ធិពលនៃលំហូរថ្មីនៃការផ្លាស់ប្តូរក្នុងពិភពលោក និងមកលើកម្ពុជា៕
Wed, 16 Jun 2021 - 35min - 35 - រដូវកាលទី១ ភាគទី ១៥៖ វិស័យសុខាភិបាលកម្ពុជា - មិថុនា ០២, ២០២១
នៅក្នុងភាគទី ១៥ នេះ លោកអ្នកនាងអាចឈ្វេងយល់ពីវិស័យសុខាភិបាលនៅកម្ពុជា និងកិច្ចការដែលកម្ពុជាចាំបាច់ត្រូវធ្វើ ដើម្បីធ្វើឲ្យអនាគតនៃវិស័យមួយនេះមានភាពប្រសើរឡើង តាមរយៈកិច្ចពិភាក្សារវាងលោក ស៊ុន ណារិន អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយលោក ស៊ុន ឆៃលាង។ លោក ឆៃលាង គឺជាសាស្ត្រាចារ្យផ្នែកសិត្ថិប្រចាំសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ។ លោក ស៊ុន ឆៃលាង បានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូក ស្តីអំពីទស្សនវិស័យនៃសុខាភិបាលកម្ពុជា នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត Future Forum៕
Wed, 02 Jun 2021 - 39min - 34 - រដូវកាលទី១ ភាគទី ១៤៖ សារៈសំខាន់នៃសារព័ត៌មានដែលមានវិជ្ជាជីវៈនៅកម្ពុជា - ឧសភា ១៩, ២០២១
នៅក្នុងភាគទី ១៤ នេះ លោកអ្នកនាងឈ្វេងយល់អំពីទស្សនវិស័យនៃសារព័ត៌មានដែលមានវិជ្ជាជីវៈនៅកម្ពុជា តាមរយៈកិច្ចពិភាក្សារវាងអ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និងលោក សឹង សុផាត អ្នកយកព័ត៌មានឲ្យវីអូអេ។ លោក សុផាត បានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូកស្តីអំពីវិស័យសារព័ត៌មាននៅកម្ពុជា នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត (Future Forum)៕
Wed, 19 May 2021 - 33min - 33 - រដូវកាលទី១ ភាគទី១៣៖ សុវត្ថិភាពចំណីអាហារនៅកម្ពុជា - ឧសភា ០៤, ២០២១
នៅក្នុងភាគទី ១៣ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពីសុវត្ថិភាពចំណីអាហារនៅកម្ពុជា តាមរយៈកិច្ចពិភាក្សារវាងកញ្ញា កាន់ វិច្ឆិកា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយកញ្ញា ហ៊ុយ សុខគា។ កញ្ញា សុខគា គឺជាអ្នកជំនាញផ្នែកពាណិជ្ជកម្មប្រចាំស្ថានទូតសហរដ្ឋអាមេរិកក្នុងប្រទេសកម្ពុជា។ កញ្ញា សុខគា បានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូក ស្តីអំពីទស្សនវិស័យនៃសុវត្ថិភាពចំណីអាហារនៅកម្ពុជា នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត Future Forum៕
Tue, 04 May 2021 - 31min - 32 - រដូវកាលទី១ ភាគទី ១២៖ រដ្ឋបាលសាធារណៈនៅកម្ពុជា - មេសា ២០, ២០២១
នៅក្នុងភាគទី ១២ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពីទស្សនវិស័យនៃរដ្ឋបាលសាធារណៈនៅកម្ពុជា តាមរយៈកិច្ចពិភាក្សារវាងលោក ស៊ុន ណារិន អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយលោក យ៉ាន់ ឧត្តម។ លោក យ៉ាន់ ឧត្តម ជានិស្សិតកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី ក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។ លោកបានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូក ស្តីអំពីវិស័យរដ្ឋបាលសាធារណៈរបស់កម្ពុជា នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត Future Forum៕
Tue, 20 Apr 2021 - 33min - 31 - រដូវកាលទី១ ភាគទី១១៖ កិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ - មេសា ០៦, ២០២១
នៅក្នុងភាគទី ១១ នេះ លោកអ្នកនាងស្វែងយល់អំពីអនាគតរបស់ទន្លេមេគង្គក្រោមកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ តាមរយៈកិច្ចពិភាក្សារវាងកញ្ញា ផន បុប្ផា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ និងកញ្ញា ពេជ្រ ចារ៉ាឌីន នាយកប្រតិបត្តិរងនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព (CICP)។ កញ្ញា ចារ៉ាឌីន បានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូក នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត (Future Forum)៕
Tue, 06 Apr 2021 - 35min - 30 - រដូវកាលទី១ ភាគទី ១០៖ ការអប់រំស្តីអំពីសុខភាពបន្តពូជនិងផ្លូវភេទដែលបើកចំហនិងស៊ីជម្រៅ - មិនា ១៧, ២០២១
នៅក្នុងភាគទី ១០ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពីសារៈសំខាន់នៃការអប់រំស្តីអំពីសុខភាពបន្តពូជនិងផ្លូវភេទដែលបើកចំហនិងស៊ីជម្រៅ តាមរយៈកិច្ចពិភាក្សារវាងលោក អូន ឆេងប៉រ អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយកញ្ញា ញ៉ឹក ពេជ្រពណ្ណរង្សី។ កញ្ញា ពេជ្រពណ្ណរង្សី ជានិស្សិតជំនាញវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ កញ្ញា ពេជ្រពណ្ណរង្សី បានស្រាវជ្រាវ និងសរសេរអត្ថបទមួយជំពូក ស្តីអំពីអនាគតនៃសុខភាពបន្តពូជនិងសមភាពយេនឌ័រ នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត Future Forum៕
Wed, 17 Mar 2021 - 33min - 29 - រដូវកាលទី១ ភាគទី ៩៖ តើកម្ពុជាអាចដើរដល់ឧស្សាហកម្មជំនាន់ទី៤ បានដោយរបៀបណា? - មិនា ០៣, ២០២១
នៅក្នុងភាគទី ៩ នេះ លោកអ្នកនាងស្វែងយល់អំពីឧស្សាហូបនីយកម្មរបស់កម្ពុជា ជាពិសេសឧស្សាហកម្មជំនាន់ទី ៤ និងអំពីកិច្ចការដែលកម្ពុជាចាំបាច់ត្រូវធ្វើនិងមាន ដើម្បីសម្រេចបានឧស្សាហកម្មជំនាន់ទី ៤ តាមរយៈកិច្ចពិភាក្សារវាងកញ្ញា ផន បុប្ផា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយលោក លោក ភូ លីវុឌ្ឍ អតីតអគ្គលេខាធិការអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យា និងអ្នកជំនាញជាន់ខ្ពស់ខាងវិស័យបច្ចេកវិទ្យារបស់កម្ពុជា។ លោកក៏ជាអ្នកស្រាវជ្រាវនិងអ្នកនិពន្ធមួយរូប នៅក្នុងសៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត Future Forum៕
Wed, 03 Mar 2021 - 41min - 28 - រដូវកាលទី១ ភាគទី ៨៖ សក្តានុពលទីក្រុងភ្នំពេញនិងធនធានមនុស្សក្នុងការធ្វើការទូតសេដ្ឋកិច្ច - វិច្ឆិកា ១៨, ២០២០
នៅក្នុងភាគទី ៨ នេះ លោកអ្នកនាងស្វែងយល់អំពីវិស័យការទូតសេដ្ឋកិច្ច និងវិធីសាស្ត្រនានា ដែលទីក្រុងធំៗដូចជាទីក្រុងភ្នំពេញ និងពលរដ្ឋក្នុងសហគមន៍ អាចធ្វើបាន ដើម្បីទាញយកប្រយោជន៍ជាច្រើនពីការធ្វើការទូតសេដ្ឋកិច្ច តាមរយៈកិច្ចពិភាក្សារវាងលោក សឹង សុផាត អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និងលោក សិទ្ធី រត្នដារ៉ាវុធ ដែលលោកគឺជានិស្សិតទើបបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកគោលនយោបាយសាធារណៈពីសាកលវិទ្យាល័យ Warwick នៃចក្រភពអង់គ្លេស។ លោកក៏ជាអ្នកស្រាវជ្រាវនិងអ្នកនិពន្ធមួយរូប នៅក្នុងសៀវភៅ Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០ ដែលត្រូវបានបោះពុម្ពផ្សាយដោយ វេទិកាអនាគត Future Forum៕
Wed, 18 Nov 2020 - 34min - 27 - រដូវកាលទី១ ភាគទី ៧៖ សារៈសំខាន់នៃសមភាពយេនឌ័រនិងការអប់រំអំពីសុខភាពបន្តពូជ - វិច្ឆិកា ០៤, ២០២០
នៅក្នុងភាគទី ៧ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពីសារៈសំខាន់នៃការលើកកម្ពស់សមភាពេយនឌ័រនិងការអប់រំអំពីសុខភាពបន្តពូជ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឲ្យមានការអភិវឌ្ឍក្នុងប្រទេសកម្ពុជាប្រកបដោយសមភាព និងចីរភាព តាមរយៈកិច្ចពិភាក្សារវាងអ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ពិភាក្សាជាមួយកញ្ញា Catherine Harry សកម្មជនសិទ្ធិស្ត្រីនិងអ្នកស្រាវជ្រាវនិងអ្នកនិពន្ធមួយរូប នៅក្នុងសៀវភៅ Cambodia 2040 ឬ «កម្ពុជាឆ្នាំ ២០៤០»៕
Wed, 04 Nov 2020 - 35min - 26 - រដូវកាលទី១ ភាគទី៦៖ អនាគតនៃគោលនយោបាយសារពើពន្ធ - តុលា ២១, ២០២០
នៅក្នុងភាគទី ៦ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពីអនាគតនៃគោលនយោបាយសារពើពន្ធ និងអំពីកិច្ចការចាំបាច់មួយចំនួន ដែលកម្ពុជាគួរធ្វើ ដើម្បីសម្រេចបានគោលនយោបាយសារពើពន្ធមួយ ដែលផ្តល់ផលប្រយោជន៍ដល់ទាំងរដ្ឋ និងទាំងប្រជាពលរដ្ឋ ដែលជាអ្នកបង់ពន្ធ តាមរយៈកិច្ចពិភាក្សារវាងកញ្ញា ផន បុប្ផា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយលោក ជាន សិទ្ធិគុណ អ្នកសិក្សាឯករាជ្យម្នាក់ផ្នែកគោលនយោបាយសេដ្ឋកិច្ច។ លោកក៏ជាអ្នកស្រាវជ្រាវនិងអ្នកនិពន្ធមួយរូប នៅក្នុងសៀវភៅ Cambodia 2040 ឬ «កម្ពុជាឆ្នាំ ២០៤០»៕
Wed, 21 Oct 2020 - 34min - 25 - រដូវកាលទី១ ភាគទី៥៖ សក្តានុពលនិងកត្តាប្រឈមក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជានាពេលអនាគត - តុលា ០៧, ២០២០
នៅក្នុងភាគទី ៥ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពី សក្តានុពល កត្តាប្រឈម និងអនុសាសន៍បែបកែទម្រង់សំខាន់ៗមួយចំនួន ក្នុងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជាឲ្យកាន់តែទូលំទូលាយ និងអំពីឥទ្ធិពលនៃទិន្នាការសេដ្ឋកិច្ចសកលលោកដែលអាចជះឥទ្ធិពលដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចនាពេលអនាគត តាមរយៈកិច្ចពិភាក្សារវាងលោក អូន ឆេងប៉រ អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ ពិភាក្សាជាមួយលោក សុក ខា អ្នកប្រឹក្សានិងសិក្សាឯករាជ្យលើកិច្ចការអភិវឌ្ឍ និងសម្រួលពាណិជ្ជកម្ម។ លោកក៏ជាអ្នកស្រាវជ្រាវនិងអ្នកនិពន្ធមួយរូប នៅក្នុងសៀវភៅ Cambodia 2040 ឬ «កម្ពុជាឆ្នាំ ២០៤០»៕
Wed, 07 Oct 2020 - 34min - 24 - រដូវកាលទី១ ភាគទី៤៖ ឥទ្ធិពលវប្បធម៌និងកេរ្តិ៍បន្សល់ទុកលើការកំណត់អត្តសញ្ញាណនិងអនាគតនៃអត្តសញ្ញាណកម្ពុជា - កញ្ញា ១៦, ២០២០
សម្រាប់ភាគទី ៤ នេះ លោក សឹង សុផាត អ្នកសម្របសម្រួលកម្មវិធី VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ពិភាក្សាជាមួយកញ្ញា ឌិន ដារ័ត្នតី អំពីឥទ្ធិពលវប្បធម៌និងកេរ្តិ៍បន្សល់ទុកក្នុងការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន និងអត្តសញ្ញាណជាតិ និងអំពីថាតើអត្តសញ្ញាណរបស់កម្ពុជា នឹងផ្លាស់ប្តូរយ៉ាងដូចម្តេច ដើម្បីនាំមកនូវកម្ពុជាជំនាន់ថ្មីមួយ ដែលពោរពេញដោយភាពជឿនលឿន រឹងមាំ ក្លាហាន និងច្នៃប្រឌិត នាពេលអនាគត៕
Wed, 16 Sep 2020 - 31min - 23 - រដូវកាលទី១ ភាគទី៣៖ ប្រព័ន្ធគាំពារសង្គម និងគោលនយោបាយទ្រទ្រង់ជីវភាពពលរដ្ឋក្រីក្រនិងងាយរងគ្រោះ - កញ្ញា ០២, ២០២០
សម្រាប់ភាគទី ៣ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពីថា «តើប្រព័ន្ធគាំពារសង្គមរបស់រដ្ឋាភិបាលកម្ពុជា បាននិងកំពុងដើរដល់ណា និងអំពីកិច្ចការសេសសល់ដែលត្រូវធ្វើបន្ថែមទៀត ដើម្បីពង្រីកនិងពង្រឹងគុណភាពនៃប្រព័ន្ធគាំពារសង្គមដ៏សំខាន់មួយនេះ» តាមរយៈការពិភាក្សារវាងអ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និងកញ្ញា យូ សុធារី អ្នកស្រាវជ្រាវ និងសកម្មជនគាំពារសមភាពយេនឌ័រ និងយុត្តិធម៌សង្គមនៅកម្ពុជា ដែលបានចូលរួមស្រាវជ្រាវ និងនិពន្ធអត្ថបទមួយជំពូក អំពីប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា នៅក្នុងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០»។
Wed, 02 Sep 2020 - 27min - 22 - រដូវកាលទី១ ភាគទី២៖ បែបផែននិងទស្សនវិស័យនៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់កម្ពុជា - សីហា ១៩, ២០២០
សម្រាប់ភាគទី ២ នៃកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» លោកអ្នកនាងស្វែងយល់ដឹងអំពីថា «តើកម្ពុជាកំពុងដើរនិងគួរដើរ លើមាគ៌ាការទូតសេដ្ឋកិច្ចបែបណា ដើម្បីអភិវឌ្ឍទម្រង់បែបផែនសេដ្ឋកិច្ចដ៏ប្រសើរមួយនាពេលអនាគត» តាមរយៈការពិភាក្សារវាងលោក អូន ឆេងប៉រ អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរាជធានីភ្នំពេញ និងលោក វីរៈ ថានិត សាស្ត្រាចារ្យជំនាញសេដ្ឋកិច្ចប្រចាំវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានចូលរួមស្រាវជ្រាវ និងនិពន្ធអត្ថបទមួយជំពូកជាមួយដៃគូស្រាវជ្រាវម្នាក់របស់លោក អំពីការទូតសេដ្ឋកិច្ចកម្ពុជា នៅក្នុងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០»។
Wed, 19 Aug 2020 - 35min - 21 - រដូវកាលទី១ ភាគទី១៖ ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ និងកិច្ចការដែលកម្ពុជាគួរធ្វើ - សីហា ០៥, ២០២០
សម្រាប់ភាគទី ១ នៃកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» លោកអ្នកនាងស្វែងយល់ដឹងថា «តើកម្ពុជាគួរដឹងនិងធ្វើអ្វីខ្លះ អំពីបញ្ហាប្រែប្រួលអាកាសធាតុ ដើម្បីទប់ទល់នឹងផលប៉ះពាល់បរិស្ថានដ៏មហន្តរាយនាពេលអនាគត» តាមរយៈការពិភាក្សារវាងអ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និងលោក អ៊ួង ទីកេត្យា អ្នកស្រាវជ្រាវឯករាជ្យកម្ពុជាម្នាក់ ដែលបានស្រាវជ្រាវនិងសរសេរអត្ថបទមួយជំពូក អំពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា នៅក្នុងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០»៕
Wed, 05 Aug 2020 - 27min - 20 - កម្មវិធីផតខាសថ៍ កម្ពុជាសម្លឹងទៅមុខ រដូវកាលទី ១ - សីហា ០១, ២០២០
វីអូអេបានបង្កើតកម្មវិធីផតខាសថ៍ថ្មីមួយ ឈ្មោះ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ដែលជាកិច្ចពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវនិងអ្នកនិពន្ធ ១៦នាក់ ក្នុងកម្រងសៀវភៅបីក្បាល ក្រោមចំណងជើងថា៖ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040»។ តាមរយៈការសហការជាមួយ វេទិកាអនាគត Future Forum ដែលបានបោះពុម្ពផ្សាយកម្រងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០» កម្មវិធីផតខាសថ៍ថ្មីនេះ នាំមកនូវការប្រមើលមើលពីស្ថានភាពប្រទេសកម្ពុជាក្នុងឆ្នាំ ២០៤០ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ សង្គម គោលនយោបាយ វិស័យការបរទេស និងអភិបាលកិច្ចជាដើម។ កម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» មានចំនួន ១៦ ភាគ ដែលភាគនីមួយៗ ត្រូវបានចាក់ផ្សាយ ២លើកក្នុងមួយខែ ក្នុងរយៈពេល ៨ខែ នៅក្នុងកម្មវិធីផ្សាយតាមវិទ្យុរបស់វីអូអេ ពីម៉ោង ៨:៣០នាទី ដល់ ៩:៣០នាទីយប់ នៅរៀងរាល់ថ្ងៃពុធ នាសប្តាហ៍ទី ១ និង សប្តាហ៍៣ ក្នុងខែនីមួយៗ។ លោកអ្នកនាងក៏អាចស្វែករកកម្មវិធីផតខាសថ៍នេះ នៅក្នុងបណ្តាញ Apple Podcast និង Google Podcast ។
Sat, 01 Aug 2020 - 01min - 19 - កម្ពុជាសម្លឹងទៅមុខ រដូវកាលទី២ វប្បធម៌ឌីជីថល - តុលា ២៥, ២០២៣
ខណៈកំពុងបណ្តាក់ទុននិងបង្កើតទស្សនវិស័យថ្មីដើម្បីពង្រឹងវិស័យបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន កម្ពុជាក៏កំពុងប្រឈមនឹងបញ្ហាជាច្រើនរួមមានកង្វះធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធនិយ័តកម្ម ស្របពេលដែលបច្ចេកវិទ្យានីមួយៗតែងបង្កើតជាបញ្ហានានាក្នុងសង្គមផងដែរ។ ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីផលវិបាក និងសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល សម្រាប់កម្មវិធីផតខាសថ៍កម្ពុជាសម្លឹងទៅមុខ រដូវកាលទី ២ VOA បានសម្ភាសអ្នកស្រាវជ្រាវបីរូប ដែលបានស្រាវជ្រាវនិងសរសេរជំពូកសៀវភៅអំពីវិស័យឌីជីថល។ លោកអ្នកនាងនឹងបានស្តាប់ផតខាសថ៍ទាំងបីភាគនេះ នៅថ្ងៃសៅរ៍ ទី ២ ទី ៩ និងទី ១៦ ខែធ្នូខាងមុខនេះ៕
Wed, 25 Oct 2023 - 01min
Podcast simili a <nome>
- Global News Podcast BBC World Service
- El Partidazo de COPE COPE
- Herrera en COPE COPE
- The Dan Bongino Show Cumulus Podcast Network | Dan Bongino
- Es la Mañana de Federico esRadio
- La Noche de Dieter esRadio
- Hondelatte Raconte - Christophe Hondelatte Europe 1
- Affaires sensibles France Inter
- La rosa de los vientos OndaCero
- Más de uno OndaCero
- La Zanzara Radio 24
- Espacio en blanco Radio Nacional
- Les Grosses Têtes RTL
- L'Heure Du Crime RTL
- El Larguero SER Podcast
- Nadie Sabe Nada SER Podcast
- SER Historia SER Podcast
- Todo Concostrina SER Podcast
- 安住紳一郎の日曜天国 TBS RADIO
- TED Talks Daily TED
- The Tucker Carlson Show Tucker Carlson Network
- 辛坊治郎 ズーム そこまで言うか! ニッポン放送
- 飯田浩司のOK! Cozy up! Podcast ニッポン放送
- 武田鉄矢・今朝の三枚おろし 文化放送PodcastQR