Podcasts by Category
- 2881 - អ្នកច្បាប់ ទាមទារឱ្យស៊ើបអង្កេតលោក ហ៊ុន សែន ពាក់ព័ន្ធករណីឆបោករបស់លោក លី សាម៉េត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤ ១. អ្នកច្បាប់ ទាមទារឱ្យតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតលោក ហ៊ុន សែន ពាក់ព័ន្ធករណីឆបោករបស់លោក លី សាម៉េត ២. លោក រ៉ុង ឈុន ស្នើឱ្យតុលាការទម្លាក់ការចោទប្រកាន់ និងអនុញ្ញាតឱ្យលោកធ្វើនយោបាយពេញលេញឡើងវិញ ៣. អ្នកឃ្លាំមើលថា ចំនួនគណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលច្រើន មិនសុទ្ធតែបង្ហាញថា លម្ហនយោបាយ និងសង្គមស៊ីវិល មានលក្ខណៈសេរីនោះឡើយ ៤. ជនជាតិដើមជាង១០០គ្រួសារ ស្នើឱ្យអាជ្ញាធរខេត្តមណ្ឌលគិរីដោះស្រាយករណីកម្លាំងវិស្វកម្មធ្វើផ្លូវក្រវាត់ព្រំដែន ប៉ះពាល់ដំណាំ និងព្រៃសហគមន៍ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Mon, 2 Dec 2024 - 2880 - លោក ស៊ន តារា ហៅការស្រក់ទឹកភ្នែករបស់ម្ដាយ ថាជាទឹកភ្នែកសន្តិភាព
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃច័ន្ទទី០២ ខែ ធ្នូ ឆ្នាំ២០២៤ ១. ពលរដ្ឋសង្ស័យថាលោក ហ៊ុន ម៉ាណែត ជាប់ព័ន្ធនឹងករណីឆបោករបស់ក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ២. លោក ស៊ន តារា ហៅការស្រក់ទឹកភ្នែករបស់ម្ដាយថា ជាទឹកភ្នែកសន្តិភាព ៣. អ្នកឃ្លាំមើលថា លោក ហ៊ុន សែន ប្រញាប់ទៅជួបមេដឹកនាំចិន ពេលអឺរ៉ុបអំពាវនាវឱ្យដាក់ទណ្ឌកម្ម ៤.អង្គការសង្គមស៊ីវិល២០រួមគ្នាធ្វើយុទ្ធនាការ១៦ថ្ងៃ បញ្ចប់អំពើហិង្សា លើស្រ្តី និងកុមា..រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sun, 1 Dec 2024 - 2879 - សាច់ញាតិលោក ស៊ន តារា ស្នើឱ្យតុលាការដោះលែងឪពុកឱ្យមានសេរីភាព
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០២៤ ១. សាច់ញាតិរបស់លោក ស៊ន តារា ស្នើឱ្យតុលាការដោះលែងឪពុកឱ្យមានសេរីភាពវិញ ២. ពលរដ្ឋ និងអ្នកឃ្លាំមើល ទាមទារឱ្យស៊ើបអង្កេតលោក ហ៊ុន ម៉ាណែត ករណីឆបោករបស់ក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ៣. ក្រុមអង្គការសង្គមស៊ីវិល២០ស្ថាប័ន រួមគ្នាធ្វើយុទ្ធនាការ១៦ថ្ងៃលើកកម្ពស់សិទ្ធិអំណាចស្ត្រី និងក្មេងស្រី ៤. ខ្មែរក្រោម ទាមទារឱ្យរដ្ឋាភិបាលវៀតណាមជំរុញដល់ក្រុមហ៊ុនស្រាបៀសៃហ្គន (Saigon Beer) ឱ្យដករូបភាពវប្បធម៌ខ្មែរចេញពីកំប៉ុងស្រាបៀ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sun, 1 Dec 2024 - 2878 - កម្មករបារម្ភពីការដក EBA ដែលនៅសល់ ៨០% ទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ០១ ខែ ធ្នូ ឆ្នាំ២០២៤ ១. កម្មករកាត់ដេរបារម្ភពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសល់ចំនួន ៨០% ទៀត ២. ក្រុមអង្គការអន្តរជាតិថ្កោលរដ្ឋាភិបាលកម្ពុជា និងថៃ ដែលចាប់បញ្ជូនជនភៀសខ្លួនខ្មែរ៦នាក់ទាំងបង្ខំមកដាក់គុកនៅកម្ពុជា ៣. អភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង រងការចោទថា បានប្រព្រឹត្តអំពើពុករលួយ ៤. ស្រ្តីខ្មែរដែលរងគ្រោះពីអំពើជួញដូរនៅប្រទេសចិន នៅតែប្រឈមបញ្ហាជីវភាពប្រចាំថ្ងៃ បន្ទាប់ពីវិលត្រឡប់មកជួបជុំគ្រួសារ...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sat, 30 Nov 2024 - 2877 - ក្រសួងស៊ើបអង្កេតបណ្តឹងកញ្ញា សេង ធារី រឿងពន្ធនាគារម២ធ្វើ ទារុណកម្ម
ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកាឆ្នាំ២០២៤ ១.ក្រសួងមហាផ្ទៃ ស៊ើបអង្កេតបណ្តឹងកញ្ញា សេង ធារី រឿងពន្ធនាគារម២ធ្វើ ទារុណកម្ម ២.អ្នកឃ្លាំមើលសង្គមរិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែតជារដ្ឋាភិបាលស្នងដំណែងតពូជក្រោយកូនស្រីរបស់អតីតអភិបាលក្រុងភ្នំពេញ លោក កែប ជុតិម៉ា ត្រូវបានគេតែងតាំងជាអភិបាលរងក្រុងភ្នំពេញ ៣.ក្រុមអង្គការអន្តរជាតិថ្កោលរដ្ឋាភិបាលកម្ពុជា និងថៃ ដែលនិរទេសជនភៀសខ្លួនខ្មែរ៦នាក់ទាំងបង្ខំឲ្យរដ្ឋាភិបាលត្រកូលហ៊ុនចាប់ពួកគេដាក់ពន្ធនាគារ ៤.អភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបងរងការចោទប្រកាន់ថាប្រព្រឹត្តអំពើពុករលួយ និងកាយបឹងយកអាចម៍ដីលក់... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sat, 30 Nov 2024 - 2876 - ប្រធានាធិបតីវៀតណាមស្នើឱ្យព្រះមមហាក្សត្រខ្មែរដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជនវៀតណាមនៅកម្ពុជា
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរិ៍ ទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. ប្រធានាធិបតីវៀតណាមស្នើឱ្យព្រះមមហាក្សត្រខ្មែរដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជនវៀតណាមនៅកម្ពុជា ២. ពលករខ្មែរ នៅកូរ៉េគ្រោងធ្វើបាតុកម្មជំរុញឱ្យរដ្ឋាភិបាលប្តឹងទាមទារកោះគជ់ទៅតុលាការអន្តរជាតិ ៣. អ្នកឃ្លាំមើលបារម្ភថា កម្ពុជានឹងជួបវិបត្តិធំប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA និងដាក់ទណ្ឌកម្មបន្ថែម ៤. អ្នកឃ្លាំមើលជំរុញឱ្យអង្គភាពអំពើប្រឆាំងពុករលួយស៊ើបអង្កេតនិងចាត់វិធានការដល់មន្ត្រីដទៃទៀត ពាក់ព័ន្ធការសូកលុយ ទិញតំណែងក្នុងស្ថាប័នរដ្ឋ…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Fri, 29 Nov 2024 - 2875 - ខ្មែរនៅកូរ៉េធ្វើបាតុកម្មជំរុញឱ្យរដ្ឋាភិបាលប្តឹងទាមទារកោះគជ់
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤ ១.ពលករខ្មែរ នៅកូរ៉េ គ្រោងធ្វើបាតុកម្មជំរុញឱ្យរដ្ឋាភិបាលប្តឹងទាមទារកោះគជ់ ទៅតុលាការអន្តរជាតិ ២.អ្នកឃ្លាំមើលបារម្ភថា កម្ពុជានឹងជួបវិបត្តិធំ ប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA និងដាក់ទណ្ឌកម្មបន្ថែម ៣.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សា តើថាការបង្កើតច្បាប់ដាក់ពលរដ្ឋមួយចំនួនក្នុងក្រុមភេរវកម្ម នឹងប៉ះពាល់អ្វីខ្លះដល់មេដឹកនាំត្រកូលហ៊ុន … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Fri, 29 Nov 2024 - 2874 - សភាអឺរ៉ុបជំរុញឱ្យសើរើ EBA និងដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ សុក្រ ទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. សភាអឺរ៉ុប ជំរុញឱ្យសើរើប្រព័ន្ធអនុគ្រោះពន្ធ EBA និងដាក់ទណ្ឌកម្មជាក់លាក់លើរដ្ឋាភិបាលកម្ពុជា រហូតទាល់តែអ្នកទោសនយោបាយទាំងអស់ត្រូវបានដោះលែង ២.ជនជាតិភាគតិចអ៊ុយហ្គ័រ ដែលកម្ពុជាចាប់បញ្ជូនប្រគល់ទៅឱ្យចិនកាលពីជាង ១០មុន រងទារុណកម្មធ្ងន់ធ្ងរ ៣.ពលរដ្ឋ និងអ្នកនយោបាយថៃ ព្រមានធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលថៃ លុបចោលកិច្ចព្រមព្រៀងរកស៊ីប្រេង និងឧស្ម័ន រួមគ្នាជាមួយកម្ពុជា ៤. ពលរដ្ឋខ្មែរក្រោមស្នើឱ្យព្រះមហាក្សត្រលើកយកបញ្ហាខ្មែរក្រោមទៅជជែកជាមួយរដ្ឋាភិបាលវៀតណាម...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
Thu, 28 Nov 2024 - 2873 - ខ្មែរក្រោម ស្នើឱ្យព្រះមហាក្សត្រលើកយកបញ្ហាខ្មែរក្រោមទៅជជែកជាមួយវៀតណាម
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. ពលរដ្ឋខ្មែរក្រោម ស្នើឱ្យព្រះមហាក្សត្រលើកយកបញ្ហាខ្មែរក្រោមទៅជជែកជាមួយរដ្ឋាភិបាលវៀតណាម ២. ពលរដ្ឋ និងអ្នកនយោបាយថៃ ព្រមានធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលថៃ លុបចោលកិច្ចព្រមព្រៀងរកស៊ីរួមគ្នាប្រេងនិងឧស្ម័នជាមួយកម្ពុជា ៣. ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាមនៅខេត្តក្រចេះជិត១០០គ្រួសារ ប្រមូលផ្តុំគ្នាតវ៉ាជាថ្មីទាមទាររកដំណោះស្រាយ ៤. នៅក្នុងការផ្សាយរបស់យើងនៅយប់នេះ អ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងឡើងមកពន្យល់អំពីដំណើររឿងចាប់ខ្លួនឪពុករបស់អ្នកអត្ថាធិប្បាយសង្គមនិងនយោបាយ លោក ស៊ន តារា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Thu, 28 Nov 2024 - 2872 - UNHCRអំពាវនាវឱ្យកម្ពុជានិងថៃគោរពតាមច្បាប់ស្ដីពីការមិនចាប់បញ្ជូន ជនភៀសខ្លួនត្រឡប់ទៅប្រទេសកំណើតវិញ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. UNHCRអំពាវនាវឱ្យកម្ពុជានិងថៃគោរពតាមច្បាប់ស្ដីពីការមិនចាប់បញ្ជូន ជនភៀសខ្លួនត្រឡប់ទៅប្រទេសកំណើតវិញ ២. អង្គការសិទ្ធិមនុស្សអន្តរជាតិ និងសហព័ន្ធខ្មែរកម្ពុជាក្រោមថ្កោលទោស តុលាការវៀតណាមដែលកាត់ទោសព្រះសង្ឃ៥អង្គ និងសកម្មជនសិទ្ធិមនុស្ស៤នាក់ ៣. រដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ ៤. ការសិក្សាថ្មីរកឃើញថា យុវជនកម្ពុជាជាង៦០ភាគរយគ្មានក្ដីសង្ឃឹមសម្រាប់ចូលរួមកសាងជាតិ... និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Wed, 27 Nov 2024 - 2871 - ជនភៀសខ្លួនខ្មែរនៅថៃ បារម្ភពីសុវត្ថិភាពក្រោយការចាប់បញ្ជូនទៅកម្ពុជា
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. ជនភៀសខ្លួនខ្មែរនៅថៃ បារម្ភពីសុវត្ថិភាពក្រោយសមត្ថកិច្ចថៃចាប់បញ្ជូនជនភៀសខ្លួនជាសកម្មជននយោបាយទៅដាក់ពន្ធនាគារនៅកម្ពុជា ២. ពលរដ្ឋ ស្នើឱ្យក្រសួងអប់រំសិក្សាឡើងវិញពីអាជីវកម្មកាយកម្ទេចភ្នំក្នុងតំបន់បាភ្នំ ខេត្តព្រៃវែង ដោយសារសំឡេងរំខានដល់ការសិក្សារបស់សិស្ស ៣. អ្នកវិភាគ ព្រមានថាកំណើនអ្នកវិនិយោគចិនច្រើននៅកម្ពុជាធ្វើឱ្យរដ្ឋាភិបាលកាន់តែរឹតត្បិតលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ៤. ពលរដ្ឋនៅស្រុកអន្លង់វែង បន្តធ្វើចន្លុះបែបប្រពៃណីលក់ ទោះបច្ចុប្បន្នតម្រូវការប្រើប្រាស់ថយចុះក្តី … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Wed, 27 Nov 2024 - 2870 - លោក ហ៊ុន ម៉ាណែត ប្ដេជ្ញាទាក់ទាញវិនិយោគ ខណៈអ្នកជំនាញថា កម្ពុជាកំពុងជួបវិបត្តិសង្គម
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ 1/ លោក ហ៊ុន ម៉ាណែត ប្ដេជ្ញាទាក់ទាញវិនិយោគ ខណៈអ្នកជំនាញថា កម្ពុជាកំពុងជួបវិបត្តិសង្គម 2 / តុលាការវៀតណាមកាត់ទោសដាក់គុកព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ចាប់ពី ២ឆ្នាំរហូតដល់៦ឆ្នាំ 3/ ជនភៀសខ្លួនខ្មែរ៦នាក់ដែលបញ្ជូនពីថៃ ត្រូវបានឃុំខ្លួននៅពន្ធនាគារផ្សេងគ្នាពីបទក្បត់ជាតិ 4/ ពលរដ្ឋចាប់ផ្តើមធ្វើយុទ្ធនាការទាមទារឲ្យរដ្ឋាភិបាលប្តឹងរឿង កោះគជ់ទៅតុលាការអន្តរជាតិ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Tue, 26 Nov 2024 - 2869 - តុលាការ ឃុំជនភៀសខ្លួននយោបាយទើបបញ្ជូនពីថៃ៦នាក់ពីបទ«ក្បត់ជាតិ»
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. ពលរដ្ឋមួយចំនួន ចាប់ផ្តើមធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលប្តឹងតុលាការអន្តរជាតិទាមទារយកកោះគជ់មកវិញ ២. តុលាការ ឃុំជនភៀសខ្លួនជាសកម្មជននយោបាយដែលថៃចាប់បញ្ជូនមកកម្ពុជា ពីបទ«ក្បត់ជាតិ» ៣. នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើការដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិរឿងជម្លោះកោះគជ់នេះ កម្ពុជាមានប្រៀបអ្វីខ្លះ ហើយបើមិនប្តឹងវិញ តើរដ្ឋាភិបាលត្រកូលហ៊ុននឹងប្រឈមនឹងប្រវត្តិសាស្ត្រដូចម្តេចខ្លះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Tue, 26 Nov 2024 - 2868 - អ្នកសិទ្ធិមនុស្សថ្កោលទោសករណីចាប់ខ្លួនខ្មែរជិត១០នាក់ពីប្រទេសថៃ
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. អ្នកសិទ្ធិមនុស្សថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលបង្កើនការគាបសង្កត់ឆ្លងដែន ដោយការចាប់ខ្លួនជនជនភៀសខ្លួនខ្មែរជិត១០នាក់ពីប្រទេសថៃ ២. អ្នកឃ្លាំមើលដាស់តឿនលោក ហ៊ុន សែន ឱ្យភ្ញាក់រឭកក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ៣. ព្រះសង្ឃតានដានសង្គមថាលោក ហ៊ុន សែន ផាត់អ្នកស្មោះនឹងបក្សប្រជាជនចោល ហើយផ្ដល់តំណែង និងផលប្រយោជន៍ឱ្យអតីតអ្នកនយោបាយប្រឆាំងជាថ្នូរនឹងការចុះចូល ៤. អ្នកឃ្លាំមើលថា អនុប្រធានព្រឹទ្ធសភាថ្មីជាមនុស្សបម្រើប្រយោជន៍លោក ហ៊ុន សែន ធំជាងប្រយោជន៍ជាតិ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
Mon, 25 Nov 2024 - 2867 - សង្គមស៊ីវិលស្នើឱ្យអាវុធហត្ថដោះលែងសកម្មជនបរិស្ថាន៥នាក់ និង អ្នកសារព័ត៌មានម្នាក់វិញ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃច័ន្ទទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. ខ្មែរនៅអឺរ៉ុបនឹងដាក់ញត្តិនៅ UN ដើម្បីសុំឱ្យអន្តរាគមន៍ទៅរដ្ឋាភិបាលឱ្យដោះលែងអ្នកទោសមនសិការ ២. សង្គមស៊ីវិលស្នើឱ្យអាវុធហត្ថដោះលែងសកម្មជនបរិស្ថាន៥នាក់ និង អ្នកសារព័ត៌មានម្នាក់វិញ ៣. បក្សប្រឆាំងថា លោក ហ៊ុន សែន អះអាងពីសន្តិភាពក្លែងក្លានៅក្នុងកិច្ចប្រជុំសភាអន្តរជាតិ ៤..ក្រសួងការពារជាតិកម្ពុជា និងវៀតណាមចុះហត្ថលេខា បន្តពង្រឹងវិស័យការពារជាតិរួមគ្នា..រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Mon, 25 Nov 2024 - 2866 - អាជ្ញាធរ ដោះលែងសកម្មជនបរិស្ថាន ៥នាក់ និងអ្នកសារព័ត៌មានម្នាក់
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. ចៅក្រម មិនទាន់កំណត់ពេលជាក់លាក់ប្រកាសសាលក្រមសំណុំរឿង«ញុះញង់»របស់មេបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី នៅឡើយទេ ២. អាជ្ញាធរខេត្តស្ទឹងត្រែង ដោះលែងសកម្មជនបរិស្ថាន ៥នាក់ និងអ្នកសារព័ត៌មានម្នាក់ ក្រោយឃាត់ខ្លួន២ថ្ងៃ ៣. សកម្មជនបក្សប្រឆាំង អះអាងថា សមត្ថកិច្ចថៃចាប់បញ្ជូនជនភៀសខ្លួននយោបាយខ្មែរជិត១០នាក់មកកម្ពុជាវិញ ៤. អ្នកឃ្លាំមើល ដាស់តឿនលោក ហ៊ុន សែន ឱ្យភ្ញាក់រឭកក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Mon, 25 Nov 2024 - 2865 - សង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរដោះលែងសកម្មជនបរិស្ថានទាំង៦នាក់វិញ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. គ្រួសារ ស្នើឱ្យតុលាការដោះលែងមេបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី នៅថ្ងៃជំនុំជម្រះក្តី ២. សង្គមស៊ីវិល ស្នើឱ្យកងរាជអាវុធហត្ថ និងតុលាការដោះលែងសកម្មជនបរិស្ថានទាំង៦នាក់វិញ ៣. លោក ហ៊ុន សែន ទទួលបានពានរង្វាន់«សន្តិភាពដើម្បីមនុស្សជាតិ និង ភពផែនដី» ខណៈលោកចោទពលរដ្ឋថាជាក្រុមប្រឆាំង«ជ្រុលនិយម» ៤. អ្នកឃ្លាំមើល ស្នើឱ្យក្រសួងមហាផ្ទៃត្រួតពិនិត្យល្បែងអនឡាញ ក្រោយមានករណីឃាតកម្មក្នុងគ្រួសារ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sun, 24 Nov 2024 - 2864 - អាជ្ញាធរចាប់លោក អ៊ូច ឡេង និងអ្នកការពារបរិស្ថាន ៥ នាក់ទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. ពលរដ្ឋនៅក្បែរគម្រោងព្រែកជីកហ្វូណន បារម្ភពីការបណ្ដេញចេញទាំងបង្ខំ ២. អាជ្ញាធរខេត្តស្ទឹងត្រែងចាប់ខ្លួនលោក អ៊ូច ឡេង និងអ្នកការពារបរិស្ថាន ៥ នាក់ទៀត ៣. សាច់ញាតិអ្នកជាប់ឃុំស្នើឱ្យមន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ ពិនិត្យគុណភាពម្ហូបអាហារ ក្រោយមានជនជាប់ឃុំបាត់បង់ជីវិត ៤. បក្សនយោបាយមួយចំនួន ស្នើឱ្យមេដឹកនាំកម្ពុជា លើកយកបញ្ហារឿង«កោះគជ់»ទៅពិភាក្សាក្នុងរដ្ឋសភា...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sun, 24 Nov 2024 - 2863 - អាជ្ញាធរឃាត់ខ្លួន លោក អ៊ូច ឡេង និងសមាជិក៥នាក់ផ្សេងទៀត
ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ១.រដ្ឋាភិបាលអះអាងថាព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ បើទោះសកម្មភាពសាងសង់បានផ្អាកក្តី ២.ម៉ាឡេស៊ីត្រៀមកែទម្រង់ច្បាប់សម្រាប់ការនិរទេស ក្រោយចាប់បញ្ជូនពលករខ្មែរទៅកម្ពុជាដាក់ពន្ធនាគារទាំងបង្ខំ ៣.អាជ្ញាធរខេត្តស្ទឺងត្រែងឃាត់ខ្លួនសកម្មជនបរិស្ថាន លោក អ៊ូច ឡេង និងសមាជិក៥នាក់ផ្សេងទៀត ៤.អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលបិទគ្លីនិកដែលគ្មានអាជ្ញាប័ណ្ណទាំងអស់ក្រោយអ្នកជំងឺស្លាប់ ជាបន្តបន្ទាប់ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sat, 23 Nov 2024 - 2862 - លោក ហ៊ុន សែន អួតប្រាប់អន្តរជាតិថា លោកជាប់ជើងឯកខាងផ្សះផ្សាជាតិ នៅកម្ពុជា
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ១.លោក ហ៊ុន សែន អួតប្រាប់អន្តរជាតិថាលោកជាប់ជើងឯកខាងផ្សះផ្សាជាតិ កសាងសន្តិភាពនៅកម្ពុជា ២.អ្នកជំនាញថា កម្ពុជាមានប្រៀបឈ្នះ បើប្ដឹងករណីកោះគជ់ទៅតុលាការអន្តរជាតិ ៣. ពលរដ្ឋមួយចំនួនចង់ឲ្យរដ្ឋាភិបាលប្រើយន្តការតុលាការអន្តរជាតិដោះស្រាយបញ្ហាកោះគជ់ ៤.អ្នកឃ្លាំមើលថា អំពើពុករលួយ និងបក្សពួកនិយមរបស់មេដឹកនាំត្រកូល ហ៊ុន ទើបការបង្ក្រាមអំពើជួញដូរមនុស្សគ្មានប្រសិទ្ធិភាព... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
Fri, 22 Nov 2024 - 2861 - ឪពុក និងកូនត្រកូល«ហ៊ុន»បានឆ្លើយតបជាលើកដំបូងរឿងជម្លោះកោះគុត ជាមួយថៃ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សុក្រ ទី២២ ខែ វច្ឆិកា ឆ្នាំ២០២៤ ១. ឪពុក និងកូនត្រកូល«ហ៊ុន»បានឆ្លើយតបជាលើកដំបូងរឿងជម្លោះកោះគុត ជាមួយថៃ ២. សកម្មជនបក្សប្រឆាំង លោក ម៉ិច ហ៊ាង ប្ដេជ្ញាបន្តសកម្មភាពនយោបាយ ក្រោយរួចផុតពីការឃុំឃាំង ៣. ពលរដ្ឋស្នើឱ្យប្រធានមន្ទីរសុខាភិបាលខែត្រតាកែវចុះពីតំណែង ក្រោយគ្លីនិកគ្មានអាជ្ញាប័ណ្ណធ្វើឱ្យអ្នកជំងឺស្លាប់ ៤. លោក ហ៊ុន ម៉ាណែត ប្រកាសឈប់ផ្ដល់អាជ្ញាប័ណ្ណផលិតស្រាបៀរ និង រ៉ែនៅតំបន់ព្រៃឡង់….រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Thu, 21 Nov 2024 - 2860 - ពលករនៅកោះគុតព្រួយបារម្ភរឿងជម្លោះរវាងកម្ពុជានិងថៃ
ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ១.ពលរដ្ឋរិះគន់មេដឹកនាំពីរនាក់ឪពុកនិងកូនត្រកូល«ហ៊ុន» ថាមិនហ៊ាននិយាយរឿងកោះគុតជាមួយថៃតែបែរមកគំរាមពលរដ្ឋខ្លួនឯង ២.ពលករខ្មែរធ្វើការនៅកោះគុតព្រួយបារម្ភរឿងជម្លោះកោះគុតរវាងកម្ពុជា និងថៃអាចឲ្យមានផលប៉ះពាល់ដល់ពួកគេ ៣.ក្នុងនាទីវេទិកាអ្នកស្តាប់នៅរាត្រីនេះ យើងនឹងពិភាក្សាថាតើកម្ពុជាអាចនឹងមានលទ្ធភាពប្តឹងទៅតុលាការអន្តរជាតិបានដែរឬយ៉ាងណា ហើយតើកម្ពុជាអាចមានយន្តការអ្វីផ្សេងទៀតដែរឬទេក្នុងការជជែកតវ៉ាជាមួយភាគីថៃ? … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Fri, 22 Nov 2024 - 2859 - ត្រកូល«ហ៊ុន» ចោទអ្នកជាតិនិយមរឿងកោះគុតថាជា «ក្រុមប្រឆាំងជ្រុលនិយម»
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. ឪពុក និង កូនត្រកូល«ហ៊ុន» ចោទអ្នកជាតិនិយមរឿងជម្លោះកោះគុតថាជា «ក្រុមប្រឆាំងជ្រុលនិយម» ២. តុលាការ ផ្ដន្ទាទោសអ្នកជំនាញផ្នែកកសិកម្ម លោក នី ណាក់ ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ក្នុងសំណុំរឿងញុះញង់ ប្តឹងដោយលោក ហេង សួរ ៣. ពលរដ្ឋ ស្នើឱ្យប្រធានមន្ទីរសុខាភិបាលខេត្តតាកែវចុះចេញពីតំណែងក្រោយអនុញ្ញាតឱ្យគ្លីនិកគ្មានអាជ្ញាប័ណ្ណមួយកន្លែងព្យាបាលអ្នកជំងឺបណ្តាលឱ្យស្លាប់ម្នាក់ ៤. នៅរាត្រីនេះ យើងមានអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីលោក ថា ថៃ មកពិភាក្សាលម្អិតថាតើរបៀបឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជា និងថៃ អំពីរឿង«តំបន់ត្រួតស៊ីគ្នា»នៅកោះគុតខុសគ្នាបែបណាខ្លះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Thu, 21 Nov 2024 - 2858 - ថៃត្រៀមធ្វើសមយុទ្ធយោធានៅកោះគុតស្របពេលមានជម្លោះនឹងកម្ពុជា
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. លោក ហ៊ុន ម៉ាណែត ថា ការដកតំណែងលោក សុខ ចិន្តាសោភា គឺដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាល ២. កងទ័ពជើងទឹកថៃ ត្រៀមធ្វើសមយុទ្ធយោធានៅកោះគុត ស្របពេលមានភាពតានតឹងក្នុងតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា ៣. ពលរដ្ឋ មិនទុកចិត្តអាជ្ញាធរខេត្តស្វាយរៀងរឿងរឹតបន្តឹងបញ្ហាជួលដីតំបន់ព្រំដែនឱ្យទៅវៀតណាម ៤. គ្រួសារសកម្មជន បន្តស្នើឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធនឹងគម្រោង CLV ក្រោយលុបចោលគម្រោងនេះជាស្ថាពរ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Wed, 20 Nov 2024 - 2857 - អ្នកតាមដានស្ថានការណ៍នយោបាយថាកម្ពុជានៅមិនទាន់មានសេដ្ឋកិច្ចល្អប្រសើរឡើយ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. អ្នកតាមដានស្ថានការណ៍នយោបាយថាកម្ពុជានៅមិនទាន់មានសេដ្ឋកិច្ចល្អប្រសើរឡើយដោយសារការមិនគោរពសិទ្ធិមនុស្ស ២. អ្នកអត្ថាធិប្បាយនយោបាយសង្ស័យថា លោក ហ៊ុន ម៉ាណែត មិនហ៊ានប្ដឹងទៅតុលាការអន្តរជាតិរឿងជម្លោះកោះគុតជាមួយថៃទំនងខ្លាចបាត់ប្រយោជន៍រឿងបូមប្រេង ៣. ពលរដ្ឋលើកឡើងថា ត្រកូលហ៊ុននឹងអាចក្លាយជាជនក្បត់ជាតិ ប្រសិនបើមិនទាមទារកោះគុតពីថៃមកវិញ ៤. អង្គការសម្ព័ន្ធសិទ្ធិមនុស្សអន្តរជាតិ(FIDH)ថ្កោលទោសការឃុំខ្លួន និងកាត់ទោសលោក កើត សារ៉ាយ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Tue, 19 Nov 2024 - 2856 - រដ្ឋសភាគ្រោងបោះឆ្នោតឱ្យលោក ប្រាក់ សុខុន មកធ្វើជារដ្ឋមន្ត្រីការបរទេសវិញ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. រដ្ឋសភា គ្រោងបោះឆ្នោតឱ្យលោក ប្រាក់ សុខុន មកធ្វើជារដ្ឋមន្ត្រីការបរទេសវិញ ស្របពេលបញ្ហាកោះគុតកំពុងឡើងកម្តៅខ្លាំង ២. សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសអ្នកភូមិបឹងតាមោក៣នាក់ឱ្យជាប់ពន្ធនាគារ ៦ខែ ពីបទ «ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ» ៣. ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើមានអាថ៌កំបាំងអ្វីនៅពីក្រោយការចរចាចែករំលែកផលប្រយោជន៍រួមគ្នាពីកំណប់ប្រេង និងឧស្ម័នរវាងកម្ពុជា និង ថៃ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Tue, 19 Nov 2024 - 2855 - «ពលរដ្ឋកម្ពុជាកាត់បន្ថយអាហារហូបចុក ទុកប្រាក់សងធនាគារ»
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. ក្រុមហ៊ុនវិភាគទិន្នន័យឈ្មោះ 60 Decibels រកឃើញថាពលរដ្ឋកម្ពុជាត្រូវកាត់បន្ថយអាហារហូបចុកដើម្បីទុកប្រាក់សងបំណុលធនាគារ ២. អ្នកឃ្លាំមើលប្រដូចរដ្ឋាភិបាលកម្ពុជាទៅនឹងគីង្គក់លក់ថ្នាំស្រែង ខណៈត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំដើម្បីភាពអត់ឱន និងសន្តិភាព ៣. អ្នកការពារសិទ្ធិមនុស្ស និងបក្សភ្លើងទៀនអំពាវនាវឱ្យអាជ្ញាធរដោះលែងសកម្មជនបក្សភ្លើងទៀន២នាក់នៅខេត្តកំពង់ស្ពឺ ៤.ពលរដ្ឋ និងអង្គការសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរបញ្ឈប់អាជីវកម្មកាយភ្នំឈើកាច់ក្នុងខេត្តព្រៃវែង ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
Mon, 18 Nov 2024 - 2854 - សកម្មជនបក្សភ្លើងទៀន២នាក់នៅខេត្តកំពង់ស្ពឺ ត្រូវអាជ្ញាធរចាប់ខ្លួន
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. សកម្មជនបក្សភ្លើងទៀន២នាក់នៅខេត្តកំពង់ស្ពឺ ត្រូវអាជ្ញាធរចាប់ខ្លួន ២. អ្នកឃ្លាំមើលថា អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) គួរលើកយកបញ្ហារំលោភសិទ្ធិមនុស្ស និងការបំផ្លាញប្រជាធិបតេយ្យទៅជជែកជាមួយរដ្ឋាភិបាលកម្ពុជា ៣. អាជីវកម្មកាយភ្នំឈើកាច់ក្នុងខេត្តព្រៃវែង កក្រើកឡើងវិញក្រោយស្ងាត់មួយរយៈ ៤. កម្មករសំណង់ជាង៣០០នាក់ ចេញតវ៉ានៅការដ្ឋានរមណីយដ្ឋានអូស្មាច់ខេត្តឧត្តរមានជ័យ ដោយសារតែថៅកែចិនមិនបើកប្រាក់ខែជូនពួកគាត់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Mon, 18 Nov 2024 - 2853 - ព្រះអង្គប៊ុតប៊ុនតិញព្រមានថា លោក ហ៊ុន សែន នឹងមានវាសនាអាក្រក់ដូច ប៉ុល ពត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ច័ន្ទទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. ព្រះអង្គប៊ុតប៊ុនតិញព្រមានថា លោក ហ៊ុន សែន នឹងមានវាសនាអាក្រក់ដូចប៉ុល ពត ២. កម្ពុជាអាចនឹងបានផលចំណេញដោយប្រយោលពីការកែប្រែពាណិជ្ជកម្ម អាមេរិក-ចិន ៣. តុលាការខែត្រប៉ៃលិនដោះលែងសកម្មជនបក្សប្រឆាំងពីរនាក់ ក្រោយពីចុះចូលបក្សកាន់អំណាច ៤. អាជ្ញាធរមិនបានអប់រំពលរដ្ឋចូលរួមពិធីបុណ្យអុំទូកឱ្យបានត្រឹមត្រូវ ជាហេតុបន្សល់ទុកសំរាម១ម៉ឺនតោន...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sun, 17 Nov 2024 - 2852 - ពលរដ្ឋស្នើឱ្យអាជ្ញាធរបង្កើនការផ្សព្វផ្សាយបញ្ហាសំរាមក្រោយបុណ្យអុំទូក
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. តុលាការខេត្តប៉ៃលិន រងការរិះគន់រឿងដោះលែងសកម្មជនបក្សប្រឆាំង២នាក់ដោយសារចុះចូលបក្សកាន់អំណាច ២. ពលរដ្ឋ ស្នើឱ្យអាជ្ញាធរបង្កើនការផ្សព្វផ្សាយពីបញ្ហាសំរាម ក្រោយពិធីបុណ្យអុំទូកបន្សល់ទុកសំរាមប្រមាណ១ម៉ឺនតោន ៣. ខ្មែរក្រោម រីករាយក្រោយទូកងខ្មែរកម្ពុជាក្រោមឈ្នះពានរង្វាន់លេខ១ ក្នុងពិធីបុណ្យអុំទូកនៅភ្នំពេញ ៤. ព្រះសង្ឃ អំពាវនាវឱ្យមន្ត្រីសង្ឃស៊ើបអង្កេតករណីព្រះសង្ឃផឹកស្រានៅខេត្តកំពង់ស្ពឺ ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរព្រះពុទ្ធសាសនា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sun, 17 Nov 2024 - 2851 - ប្រមុខការពារជាតិថៃព្រមានពីសង្គ្រាម រឿងព្រំដែនជាមួយកម្ពុជា
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. ប្រមុខការពារជាតិថៃព្រមានថា សង្គ្រាមអាចនឹងកើតឡើង បើការចរចាតំបន់រឿង «ត្រួតស៊ីគ្នា» មិនស្របតាម MOU ឆ្នាំ២០០១ ២. ចលនាខ្មែរដើម្បីប្រជាធិបតេយ្យស្នើទៅរដ្ឋាភិបាលបារាំង អន្តរាគមន៍ដោះលែងឪពុកលោក ស៊ន តារា ៣. អ្នកឃ្លាំមើលបារម្ភថា ការចងសម្ព័ន្ធភាពរវាងអង្គភាពទ័ពជាមួយក្រុមហ៊ុនរកស៊ីកាប់ឈើ នឹងបង្កវិនាសកម្មព្រៃឈើ ៤. អ្នកវិភាគព្រមានថា កម្ពុជានឹងរងផលប៉ះពាល់ពីគោលនយោបាយថ្មីនៃទិដ្ឋាការមេគង្គ-ឡានឆាងរបស់ចិន...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sun, 17 Nov 2024 - 2850 - បក្សប្រឆាំងស្នើកម្ពុជាងាកទៅតុលាការអន្តរជាតិដោះស្រាយបញ្ហាកោះគុត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ១.គណបក្សប្រឆាំងស្នើកម្ពុជាស្វែងរកកិច្ចអន្តរាគមន៍ពីតុលាការអន្តរជាតិដោះស្រាយបញ្ហាកោះគុត ២.ចលនាខ្មែរដើម្បីប្រជាធិបតេយ្យស្នើទៅបារាំងឲ្យអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាដោះលែងឪពុកលោក ស៊ន តារា ៣.ពលរដ្ឋខ្មែរកម្ពុជាក្រោមចូលរួមធ្វើពិធីបុណ្យអុំទូកនៅលើទឹកដីកំណើតដើម្បីរក្សាអត្តសញ្ញាណខ្មែរ ៤.សកម្មជនព្រៃឈើបារម្ភថា ការចងសម្ព័ន្ធភាពរវាងអង្គភាពកងទ័ពជាមួយក្រុមហ៊ុនរកស៊ីកាប់ឈើនឹងបង្កវិនាសកម្មព្រៃឈើ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sat, 16 Nov 2024 - 2849 - លោក សម រង្ស៊ី ថា របបទីក្រុងភ្នំពេញសព្វថ្ងៃ កំពុងទ័លច្រកក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ពត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ១. លោក សម រង្ស៊ី ថា របបទីក្រុងភ្នំពេញសព្វថ្ងៃ កំពុងទ័លច្រកក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២. មន្រ្តីបក្សប្រឆាំងថ្កោលទោសរដ្ឋាភិបាលក្រុងភ្នំពេញដែលប្រឌិតរឿងចាប់ឪពុកលោក ស៊ន តារា ៣. អ្នកវិភាគសង្គម ថា ត្រកូលហ៊ុននឹងបរាជ័យចំពោះនយោបាយឈ្នះ ៤. ភ្ញៀវទេសចររាប់ម៉ឺននាក់សម្រុកទស្សនាពិធីបុណ្យអុំទូកនៅខេត្តសៀមរាប ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Fri, 15 Nov 2024 - 2848 - ពលរដ្ឋចាត់ទុកការចាប់ខ្លួនឪពុករបស់ លោក ស៊ន តារា ថាជាអំពើព្រៃផ្សៃ
ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. លោក ហ៊ុន សែន រងការរិះគន់ថាប្រើវិធីស្មោកគ្រោកប្រឌិតរឿងចាប់ឪពុកលោក ស៊ន តារា ធ្វើជាចំណាប់ខ្មាំង ២.ពលរដ្ឋចាត់ទុកការចាប់ខ្លួនឪពុករបស់ លោក ស៊ន តារាថា ជាអំពើព្រៃផ្សៃរបស់រដ្ឋាភិបាលត្រកូលហ៊ុន ៣.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើការបន្តចាប់ខ្លួនសាច់ញាតិរបស់អ្នករិះគន់លោក ហ៊ុន សែន អាចនឹងធ្វើអោយ លោក ហ៊ុន សែន ល្បីឈ្មោះ លើគោលនយោបាយ ខឹងគោវាយរទេះ ឬក៏គោលនយោបាយចាប់ជំរិត … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Fri, 15 Nov 2024 - 2847 - លោក ស៊ន តារា ស្នើអាជ្ញាធរឱ្យដោះលែងឪពុកលោកវិញ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. លោក ស៊ន តារា ស្នើសុំឱ្យអាជ្ញាធរដោះលែងឪពុកឱ្យមានសេរីភាពវិញ ២. អ្នកឃ្លាំមើលថា មន្ត្រីមួយចំនួនចំណាយលុយទិញតំណែង ដើម្បីប្រព្រឹត្តអំពើពុករលួយ ៣. ក្រសួងមហាផ្ទៃបញ្ជាជាថ្មីទៀតឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ ទប់ស្កាត់ការជួលដីខ្មែរតាមព្រំដែនឱ្យប្រទេសជិតខាង ៤. វិធីសាស្រ្តបង្ការជំងឺគ្រុនផ្ដាសាយនៅក្នុងរដូវរងា ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Thu, 14 Nov 2024 - 2846 - តុលាការ ឃុំខ្លួនអភិបាលរងខេត្តពោធិ៍សាត់ និង អតីតអភិបាលស្រុកល្វាឯម
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. តុលាការ ឃុំខ្លួនអភិបាលរងខេត្តពោធិ៍សាត់ និងអតីតអភិបាលស្រុកល្វាឯមខេត្តកណ្តាល ពាក់ព័ន្ធអំពើពុករលួយករណីលោក លី សាម៉េត ២. ព្រឹទ្ធសភា អនុម័តសេចក្តីស្នើ ច្បាប់ស្តីពីការលុបចោលកិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ៣. សមាជិកព្រឹទ្ធសភាអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ដែលចូលរួមស្នើច្បាប់ដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជា អាចនឹងក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេសថ្មី ៤. ពលរដ្ឋប្រកបរបរដាល់អំបុកលក់នៅខេត្តកំពង់ធំ លក់ដាច់ក្នុងពិធីបុណ្យអុំទូក ដែលអាចបង្កើនប្រាក់ចំណូលបន្ថែមដល់ពួកគាត់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Wed, 13 Nov 2024 - 2845 - តុលាការខេត្តតាកែវផ្តន្ទាទោសលោក ភុន យុទ្ធ ជាប់គុក១ឆ្នាំ៦ខែរឿងរិះគន់រដ្ឋាភិបាល
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. តុលាការខេត្តតាកែវផ្តន្ទាទោសលោក ភុន យុទ្ធ ជាប់គុក១ឆ្នាំ៦ខែរឿងរិះគន់រដ្ឋាភិបាល ២. អ្នកឃ្លាំមើលជំរុញឱ្យតុលាការបើកសវនាការសំណុំរឿងឃាតកម្មប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី ស៊ីណា ឱ្យបានឆាប់ ៣. ពលរដ្ឋ និងអ្នកឃ្លាំមើលថា ចរិតកោងកាចរបស់លោក ហ៊ុន សែន ធ្វើឱ្យកម្ពុជាផុងខ្លួនក្នុងវិបត្តិសង្គមកាន់តែធ្ងន់ធ្ងរ ៤. អ្នកវិភាគ ថាមេដឹកនាំកម្ពុជា ខ្វះឆន្ទៈពិតប្រាកដក្នុងការបោសសម្អាតមន្ត្រីពុករលួយ ....រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Tue, 12 Nov 2024 - 2844 - កញ្ញា សេង ធារី ប្ដឹងពន្ធនាគារខេត្តព្រះវិហារពីរឿងធ្វើទារុណកម្មផ្លូវចិត្ត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ១.កញ្ញា សេង ធារី ប្ដឹងពន្ធនាគារខេត្តព្រះវិហារពីរឿងធ្វើទារុណកម្មផ្លូវចិត្ត ២.ថៃពន្លឿនការបង្កើតគណៈកម្មការបច្ចេកទេសដើម្បីដោះស្រាយជាមួយកម្ពុជា ក្នុងរឿងតំបន់ត្រួតស៊ីគ្នា ៣.អាជ្ញាធរចាប់ខ្លួនមន្ត្រីគណបក្សកម្លាំងជាតិម្នាក់នៅក្រុងភ្នំពេញពីបទប្រមាថព្រះមហាក្សត្រ ៤.សហព័ន្ធខ្មែរកម្ពុជាក្រោមសោកស្តាយដែលកឋិនគ្រួសារហ៊ុនរងការរឹតត្បិតមិនឲ្យខ្មែរកណ្តាលនិងខ្មែរក្រោមបានជួបគ្នាដោយសេរី… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sat, 9 Nov 2024 - 2843 - លោក សម រង្ស៊ី បង្កើតចលនាប្រឆាំងរបបដឹកនាំលោក ហ៊ុន សែន
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. លោក សម រង្ស៊ី បង្កើតចលនាតស៊ូប្រឆាំងរបបដឹកនាំគ្រួសារនិយមរបស់លោក ហ៊ុន សែន ២. រដ្ឋសភាអនុម័តលុបចោលកិច្ចព្រមព្រៀងក្នុងគម្រោង CLV តែបក្សប្រឆាំងបន្តរិះគន់ថា នេះជាការបំភាន់ភ្នែកពលរដ្ឋ ៣. តុលាការខេត្តតាកែវចាប់ខ្លួននាយកទីចាត់ការផែនការវិនិយោគខេត្ត និងមន្ត្រី២នាក់ទៀត ពាក់ព័ន្ធនឹងអំពើពុករលួយ ៤. ក្រុមអ្នកអុំទូកង អំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ទំនុកបម្រុងដល់ពួកគាត់ ក្នុងពិធីបុណ្យអុំទូកនៅភ្នំពេញ...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Fri, 8 Nov 2024 - 2842 - លោក សម រង្ស៊ីថា ចលនាជាតិថ្មីបង្កើតឡើងដើម្បីរកយុត្តិធម៌ឲ្យពលរដ្ឋ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ១.លោក សម រង្ស៊ីថា ចលនាជាតិថ្មីដែលលោកបង្កើតឡើងដើម្បីការពារទឹកដី និងទាមទារយុត្តិធម៌ ២.រដ្ឋសភាលុបចោលកិច្ចព្រមព្រៀងCLV ប៉ុន្តែមន្ត្រីបក្សប្រឆាំងថាជាបំភាន់ភ្នែកពលរដ្ឋ កុំឲ្យតវ៉ា ៣.នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ លោក សម រង្ស៊ី នឹងបកស្រាយជុំវិញពីគោលដៅនិងផលប្រយោជន៍របស់ចលនាជាតិថ្មីដែលលោកនឹងបង្កើតនៅថ្ងៃទី៩វិច្ឆិកាស្អែកនេះ… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Fri, 8 Nov 2024 - 2841 - លោក សម រង្ស៊ី នឹងប្រកាសពីគម្រោងបង្កើតចលនាជាតិតស៊ូ នៅថ្ងៃទី៩វិច្ឆិកា
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. អ្នកវិភាគរិះគន់ លោកហ៊ុន ម៉ាណែត ដែលបានពិភាក្សាជាមួយ លោក ម៊ីន អ៊ុងលាំង ពីទំនាក់ទំនងពាណិជ្ជកម្ម ២. ក្រុមអ្នកតាដានរឿងព្រំដែន ថាវៀតណាមនៅតែមានឥទ្ធិពលលើកម្ពុជាក្នុងគម្រោង CLMV ៣. លោក សម រង្ស៊ី នឹងប្រកាសពីគម្រោងបង្កើតចលនាជាតិតស៊ូ នៅថ្ងៃទី៩វិច្ឆិកា ៤. កសិករស្នើឱ្យរដ្ឋាភិបាលជួយរក្សាតម្លៃស្រូវ ដើម្បីឱ្យកសិករមានជីវភាពសមរម្យ ...រួមនឹងព័ត៌មានមួយចំនួនទៀត
Thu, 7 Nov 2024 - 2840 - វៀតណាម បង្កើនដំណើរការកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា CLMV
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. វៀតណាម បង្កើនដំណើរការកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា CLMV ក្រោយកម្ពុជាដកខ្លួនចេញពី CLV ២. ពលរដ្ឋ ស្នើឱ្យអាជ្ញាធរចាត់វិធានការលើក្រុមហ៊ុនកាយភ្នំឈើកាច់ ក្រោយពីក្រសួងរ៉ែបដិសេធថាមិនបានផ្តល់អាជ្ញាប័ណ្ណរ៉ែថ្មឱ្យក្រុមហ៊ុននៅតំបន់នោះ ៣. ព្រះមហាក្សត្រ នរោត្តម សីហមុនី បញ្ចប់មុខតំណែងលោក ដួង តារា ពីរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ៤. នៅរាត្រីនេះ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងមករាយការណ៍លម្អិតថាតើពលរដ្ឋខ្មែរក្រោមទទួលបានផលប្រយោជន៍អ្វីខ្លះពីអង្គកឋិនទានរបស់ត្រកូលហ៊ុន … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Thu, 7 Nov 2024 - 2839 - «រដ្ឋាភិបាលគួរប្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារកោះគុតពីថៃ»
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ១.អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលប្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារយកចំណែកកោះគុតពីថៃមកកាន់កាប់វិញ ២.កម្មករត្អូញត្អែរពីជីវភាពលំបាក និងថៅកែបង្ខំឱ្យធ្វើការលើសកម្រិត ខណៈរោងចក្រ និងការវិនិយោគចិន កើនឡើង ៣.ពលករខ្មែររាប់ពាន់នាក់ទៅរកការងារធ្វើនៅប្រទេសថៃត្អូញត្អែរថា គ្មានការងារធ្វើទៀងទាត់ ដែលធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងជីវភាព ៤.អ្នកឃ្លាំមើលថា កម្ពុជានឹងមិនទទួលបានផលចំណេញពីកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) និងអេកម៉ិក (ACMECS) ឡើយ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
Wed, 6 Nov 2024 - 2838 - លោក ហ៊ុន ម៉ាណែត ត្រៀមសហការនឹងរដ្ឋាភិបាលថ្មីរបស់លោក ដូណាល់ ត្រាំ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. លោក ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍លទ្ធផលបោះឆ្នោតសហរដ្ឋអាមេរិក និងត្រៀមសហការនឹងរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ (Donald Trump) ២. អ្នកឃ្លាំមើលបញ្ហាព្រំដែន ជំរុញឱ្យរដ្ឋាភិបាលប្តឹងទៅតុលាការអន្តរជាតិដើម្បីទាមទារយកចំណែកកោះគុតពីថៃមកកាន់កាប់វិញ ៣. គ្រួសារ និងសង្គមស៊ីវិល រិះគន់សាលក្រមផ្ដន្ទាទោស លោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ៤. ពលរដ្ឋនៅខេត្តក្រចេះប្រមាណ ១០០នាក់ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម ដាក់ញត្តិនៅក្រសួងដែនដី ទាមទាររកដំណោះស្រាយ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Wed, 6 Nov 2024 - 2837 - តុលាការសម្រេចឃុំខ្លួនលោក លី សាម៉េត ទីប្រឹក្សាផ្ទាល់លោក ហ៊ុន សែន នៅពន្ធនាគារព្រៃស
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ពុធ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. តុលាការសម្រេចឃុំខ្លួន លោក លី សាម៉េត ទីប្រឹក្សាផ្ទាល់លោក ហ៊ុន សែន នៅពន្ធនាគារព្រៃស ២. គ្រួសារមន្ត្រីបក្សប្រឆាំងរិះគន់រដ្ឋាភិបាលថា អនុវត្តច្បាប់ស្តង់ដារពីរ ចំពោះអ្នកទោសនយោបាយ ៣. ជំនន់ទឹកភ្លៀង កំពុងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធ នៅខេត្តមួយចំនួន ៤. ពលរដ្ឋនៅខេត្តមណ្ឌលគិរី ចោទទាហានវិស្វកម្មឈូសឆាយ រំលោភលើ ដីព្រៃ ជំនឿរបស់ពួកគាត់....រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Wed, 6 Nov 2024 - 2836 - រដ្ឋាភិបាល អនុវត្តស្តង់ដារពីរចំពោះអ្នកទោសនយោបាយ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. គ្រួសារមន្ត្រីបក្សប្រឆាំង រិះគន់រដ្ឋាភិបាលថា អនុវត្តស្តង់ដារពីរចំពោះអ្នកទោសនយោបាយ ២. សមាគមខ្មែរក្រោម រិះគន់អាជ្ញាធរវៀតណាមរឿងរឹតត្បិតសិទ្ធិខ្មែរក្រោមក្នុងពិធីបុណ្យកឋិន ៣. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើការងើបឈរតវ៉ារបស់ពលរដ្ឋខ្មែរ អាចទប់មិនឱ្យរដ្ឋាភិបាលត្រកូលហ៊ុនដឹកនាំប្រទេសបែបជិះសេះលែងដៃដូចសព្វថ្ងៃនេះបានដែរឬទេ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Tue, 5 Nov 2024 - 2835 - អ្នកច្បាប់ថាតុលាការគួរតែស៊ើបអង្កេតរកអ្នកពាក់ព័ន្ធនឹងលោក លី សាម៉េត
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. អ្នកច្បាប់ថា តុលាការគួរតែស៊ើបអង្កេត ស៊ីជម្រៅរកមនុស្សពាក់ព័ន្ធក្នុងរឿងលោក លី សាម៉េត ឆបោកលុយរាប់លាន ២. អាជ្ញាធរវៀតណាមពង្រាយកម្លាំងហាមឃាត់មិនឱ្យសកម្មជនខ្មែរក្រោមប្រមាណ៦០នាក់ជួបថ្នាក់ដឹកនាំកម្ពុជាដែលហែកថិនទៅកម្ពុជាក្រោម ៣.ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ជំនួយ១០លានដុល្លារដល់កម្ពុជា ដើម្បីជួយដល់ការងារប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ៤.ក្រុមអ្នកជំនាញផ្នែកសុខភាពព្រមានពីការផឹកគ្រឿងស្រវឹងច្រើនធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
Mon, 4 Nov 2024 - 2834 - ទីប្រឹក្សាលោក ហ៊ុន សែន គឺលោក លី សាម៉េត ចេញសារភាពកំហុសឆបោក
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. ទីប្រឹក្សាលោក ហ៊ុន សែន គឺឧកញ៉ា លី សាម៉េត ចេញសារភាពកំហុសឆបោក បន្ទាប់ពីសមត្ថកិច្ចប្រើពេលជិត១ខែតាមចាប់មិនបាន ២. ពលរដ្ឋខេត្តព្រៃវែង ស្នើឱ្យរដ្ឋាភិបាលការពារតំបន់វប្បធម៌ភ្នំឈើកាច់ ២៥ ហិកតារ ដែលកំពុងប្រឈមនឹងការហ៊ុមព័ទ្ធយកដោយសាលាបើកបរយោធា ៣. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើឱ្យក្រសួងសេដ្ឋកិច្ចលើកលែងការពិន័យប្រាក់ ៤. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់ជំនួយ ១០ លានដុល្លារ ដល់កម្ពុជាដើម្បីគាំទ្រដល់ការងារប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Mon, 4 Nov 2024 - 2833 - រដ្ឋាភិបាលប្រឈមនឹងបាតុកម្មពីពលករខ្មែរនៅកូរ៉េខាងត្បូង បើមិនផ្ដល់សេវាលិខិតឆ្លងដែន
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ច័ន្ទ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. រដ្ឋាភិបាលពឹងលើកម្ចីចិន នឹងធ្វើឱ្យកម្ពុជាធ្លាក់ចូលអន្ទាក់បំណុលចិនងើបមិនរួច ២. រដ្ឋាភិបាលប្រឈមនឹងបាតុកម្មពីពលករខ្មែរនៅកូរ៉េខាងត្បូង បើមិនផ្ដល់សេវាលិខិតឆ្លងដែន ៣. ពលរដ្ឋថា លោក ហ៊ុន ម៉ាណែត គួរតែទប់ស្កាត់អំពើពុករលួយ ជាជាងដាក់ចំណាត់ការអនុគ្រោះពន្ធលើប្រាក់ចំណូល ៤. អ្នកជាប់ឃុំប្រឈមបញ្ហាសុខភាព និងពិបាកក្នុងការរស់នៅនារដូវរងា...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Mon, 4 Nov 2024 - 2832 - ពលករខ្មែរនៅកូរ៉េខាងត្បូង ស្នើឱ្យរដ្ឋាភិបាលបន្តផ្ដល់សេវាលិខិតឆ្លងដែននៅស្ថានទូត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤៖ ១. ពលរដ្ឋ មិនរំពឹងថា រដ្ឋាភិបាលអាចលើកកម្ពស់គុណភាពវិស័យអប់រំឱ្យបានស្មើគ្នានោះទេ ដោយសារតែគម្លាតសង្គមកាន់តែកើនឡើង ២. ពលករខ្មែរ ស្នើឱ្យរដ្ឋាភិបាលបន្តផ្ដល់សេវាលិខិតឆ្លងដែននៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ៣. សាច់ញាតិអ្នកជាប់ឃុំ កញ្ញា នួន តឿន ថាថៅកែរោងចក្រម៉ាឡេស៊ី បញ្ឈប់គាត់ពីការងារ ជាការរើសអើងនយោបាយ ៤. អ្នកឃ្លាំមើល បារម្ភថា កម្ពុជានឹងអាចជាប់អន្ទាក់បំណុលចិនកាន់តែជ្រៅ ខណៈរដ្ឋាភិបាលនៅតែបន្តខ្ចីបុលលុយពីចិន … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sun, 3 Nov 2024 - 2831 - អ្នកឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលបញ្ចប់កិច្ចព្រមព្រៀងនានា ទាក់ទង CLV
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០២៤៖ ១. អ្នកឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលបញ្ចប់កិច្ចព្រមព្រៀងផ្សេងទៀត ដែលទាក់ទងនឹងគម្រោង CLV ២. សង្គមស៊ីវិលជំរុញឱ្យស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតករណីអ្នកជាប់ឃុំ ស្លាប់នៅពន្ធនាគារខេត្តព្រះវិហារ ៣. ស្រ្តីរងគ្រោះដោយអំពើជួញដូរនៅចិន រៀបរាប់ពីការបង្ខំឱ្យរៀបការប្តីជាមនុស្សគ និងគ្រួសារចិនធ្វើបាប ៤. មូលហេតុដែលនយោបាយទាក់ម៉ូយរបស់លោក ហ៊ុន ម៉ាណែត មិនអាចទាក់ទាញអ្នកវិនិយោគអាមេរិកាំង...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sun, 3 Nov 2024 - 2830 - តើមូលហេតុអ្វីបានជានយោបាយ «ទាក់ម៉ូយ» មិនជោគជ័យ?
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. អ្នកឃ្លាំមើលស្នើបញ្ចប់កិច្ចព្រមព្រៀងទាក់ទងនឹងគម្រោង CLVស្របពេលសភាកំពុងពិនិត្យសេចក្តីព្រាងច្បាប់បញ្ចប់CLV ២. សង្គមស៊ីវិលជំរុញឱ្យក្រសួងមហាផ្ទៃ ស៊ើបអង្កេតករណីអ្នកជាប់ឃុំស្លាប់នៅពន្ធនាគារខេត្តព្រះវិហារជាបន្តបន្ទាប់ ៣.អ្នកភូមិនៅខេត្តព្រះវិហារព្រួយបារម្ភពីជីវភាពក្រោយពីអាជ្ញាធរ សហការជាមួយក្រុមហ៊ុនហាមពួកគាត់មិនឱ្យប្រមូលផលស្រូវ ៤. តើមូលហេតុអ្វីបានជានយោបាយ «ទាក់ម៉ូយ» របស់ ហ៊ុន ម៉ាណែត មិនអាចទាក់ទាញអ្នកវិនិយោគអាមេរិកាំងបាន? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
Sat, 2 Nov 2024 - 2829 - អ្នកជាប់ឃុំមួយចំនួននៅព្រះវិហារ ស្លាប់បន្តគ្នា ២ សប្ដាហ៍នេះ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. អ្នកជាប់ឃុំមួយចំនួននៅពន្ធនាគារខេត្តព្រះវិហារ ស្លាប់ជាបន្តបន្ទាប់ក្នុងពេល ២ សប្ដាហ៍នេះ ២. រដ្ឋាភិបាលថា នឹងយកប្រាក់ជិត២៧លានដុល្លារដែលបានពីការរៃអង្គាស ទៅសង់ផ្លូវលំតាមព្រំដែន ៣. កម្ពុជាស្នើឱ្យឥណ្ឌា និងភាគីពាក់ព័ន្ធ ជួយផ្សព្វផ្សាយព័ត៌មានល្អអំពីកម្ពុជា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ៤. សកម្មជនបក្សប្រឆាំងថា ពួកគាត់បង្ខំចិត្តចុះចូលជាមួយបក្សកាន់អំណាច ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sat, 2 Nov 2024 - 2828 - សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបញ្ចប់អំពើនិទ្ទណ្ឌភាពលើអ្នកសារព័ត៌មាន
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. ក្រុមអង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបញ្ចប់អំពើនិទ្ទណ្ឌភាពប្រឆាំងលើអ្នកសារព័ត៌មាន ២. លោក សម រង្ស៊ី អះអាងថា ចលនាជាតិខ្មែរតស៊ូថ្មីនឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយនៅក្រៅប្រទេស ៣. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកតើថា អំពើនិទ្ទណ្ឌភាពប្រឆាំងនឹងអ្នកសារព័ត៌មានឆ្លុះបញ្ចាំងយ៉ាងដូចម្តេចខ្លះពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា?
Fri, 1 Nov 2024 - 2827 - អ្នកជំនាញថា រដ្ឋសភាបំពេញការងារបក្សជាង ការងារបំរើពលរដ្ឋ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រទី១ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. បក្សប្រឆាំងថៃទាមទារឱ្យរដ្ឋាភិបាលលុបចោល MOU ធនធានរួមនៅតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា ២. អ្នកជំនាញថា រដ្ឋសភាបំពេញការងារបក្សជាងការងារបំរើពលរដ្ឋ ៣. កម្មករក្រុមហ៊ុនស៊តធិកស៍ អឹឡាយអិន តវ៉ាឱ្យថៅកែផ្ដល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ឆ្នាំ ៤. ពលរដ្ឋនៅខេត្តបាត់ដំបង នាំគ្នានេសាទនៅទំនប់សាលាតាអន នៅរដូវត្រីឡើង…រួមនឹងព័ត៌មានមួយចំនួនទៀត។
Fri, 1 Nov 2024 - 2826 - តើការគាបសង្កត់ឆ្លងដែនប្រព្រឹត្តដោយរដ្ឋាភិបាល មានលក្ខណៈធ្ងន់ធ្ងរកម្រិតណា?
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ ១. អ្នកវិភាគថា លោក ហ៊ុន ម៉ាណែត បោកប្រាស់ពលរដ្ឋពីការប្ដេជ្ញាចិត្តអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ២. កម្មកររោងចក្រកាត់ដេរនៅខេត្តកណ្តាល ប្រមាណ៥០០នាក់ តវ៉ាឱ្យម្ចាស់រោងចក្រគោរពច្បាប់ការងារ ៣. ពលករខ្មែរមួយក្រុមដែលចាញ់បោកមេខ្យល់នៅថៃ កំពុងដាច់បាយ ៤. តើអំពើគាបសង្កត់ឆ្លងដែនប្រព្រឹត្តដោយរដ្ឋាភិបាលត្រកូល«ហ៊ុន» មានកម្រិតធ្ងន់ធ្ងរយ៉ាងណាខ្លះ ហើយនរណាខ្លះក្លាយជាជនរងគ្រោះនៃទង្វើនេះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Thu, 31 Oct 2024 - 2825 - សង្គមស៊ីវិលថា ស្ត្រីខ្មែរដែលត្រូវគេជួញដូរនិងបង្ខំឱ្យរៀបការនៅប្រទេសចិនមានកើននៅឆ្នាំ២០២៤
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែ តុលា ឆ្នាំ២០២៤ ១. សង្គមស៊ីវិលថាស្ត្រីខ្មែរដែលគេជួញដូរនិងបង្ខំឱ្យរៀបការនៅប្រទេសចិនកើនឡើងក្នុងរយៈពេល៩ខែឆ្នាំ២០២៤ ២/ មេធាវីជំរុញតុលាការផ្ដល់អាទិភាពដល់សំណុំរឿង លោក កឹម សុខា ដែលបានអូសបន្លាយជាង៧ឆ្នាំមកហើយ ៣. អ្នកធ្វើការក្នុងវិស័យទេសចរណ៍បង្ហាញមតិផ្សេងគ្នាចំពោះគម្រោងទិដ្ឋាការ«ប្រទេស៦គោលដៅមួយ» របស់ថៃ ៤. អ្នកបុរាណវិទ្យាបានរកឃើញចម្លាក់បដិមាទ្វារបាលនៅខ្លោងទ្វារចំនួន ១២ នៅខាងជើងអតីតព្រះបរមរាជវាំង នៃក្រុងអង្គរធំ ....រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Thu, 31 Oct 2024 - 2824 - ជនល្មើសប្រព្រឹត្តបទឧក្រិដ្ឋលើអ្នកកាសែត បន្តរួចផុតពីការផ្ដន្ទាទោស
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ១. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អះអាងថា ជនល្មើសប្រព្រឹត្តបទឧក្រិដ្ឋលើអ្នកសារព័ត៌មាន បន្តរួចផុតពីការផ្ដន្ទាទោស ២. មេធាវី ជំរុញឱ្យតុលាការផ្តល់អាទិភាពដល់សំណុំរឿង លោក កឹម សុខា ដែលបានអូសបន្លាយជាង៧ឆ្នាំមកហើយ ៣. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើឱ្យក្រសួងសេដ្ឋកិច្ចដកការពិន័យជាទឹកប្រាក់ប្រមាណជិត៥ពាន់ដុល្លារ ៤. អ្នកនេសាទនៅខេត្តកោះកុង ទាមទារឱ្យរដ្ឋាភិបាលដកអាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Wed, 30 Oct 2024 - 2823 - អាមេរិកអំពាវនាវឱ្យទម្លាក់បទចោទលើលោក ម៉ិច ដារ៉ា និងដោះលែងកញ្ញា សេង ធារី
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធទី៣០ ខែតុលា ឆ្នាំ២០២៤ ១. សមាជិកព្រឹទ្ធសភាអាមេរិកអំពាវនាវឱ្យទម្លាក់ចោលបទចោទលើអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា និងដោះលែងកញ្ញា សេង ធារី ២. អ្នកវិភាគរិះគន់លោក ហ៊ុន សែន រឿងគ្រងឯកសណ្ឋាននាយករដ្ឋមន្ត្រីទៅចូលរួមព្រះរាជពិធីគ្រងរាជ្យសម្បត្តិព្រះមហាក្សត្រ ៣. អ្នកកាសែតដែលរងអំពើហិង្សាមិនទាន់ទទួលបានយុត្តិធម៌ ថែមទាំងរងការប្ដឹងផ្ដល់ទៅតុលាការទៀត ៣. សហគមន៍ព្រៃឡង់ស្នើឲ្យអាជ្ញាធរបង្ហាញព័ត៌មានជាក់លាក់អំពីកាត់ដីព្រៃក្នុងតំបន់ការពារព្រៃឡង់ឲ្យទៅឯកជន … រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Wed, 30 Oct 2024 - 2822 - អ្នកវិភាគ រិះគន់លោក ហ៊ុន សែន ពាក់ឯកសណ្ឋាននាយករដ្ឋមន្ត្រី
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ ១. អ្នកវិភាគ រិះគន់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលគ្រងឯកសណ្ឋាននាយករដ្ឋមន្ត្រីទៅចូលរួមព្រះរាជពិធីគ្រងរាជ្យសម្បត្តិព្រះមហាក្សត្រ ២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្វើយុទ្ធនាការអប់រំសាធារណជនពីអំពើនិទ្ទណ្ឌភាពករណីឃាតកម្មលើអ្នកសារព័ត៌មាន ៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាជុំវិញប្រធានបទ ថាតើនឹងមានផលវិបាកអ្វីខ្លះបើរដ្ឋាភិបាលកម្ពុជានៅតែបង្កើនយុទ្ធនាការគាបសង្កត់ឆ្លងដែនប្រឆាំងនឹងក្រុមអ្នករិះគន់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Tue, 29 Oct 2024 - 2821 - ខ្មែរនៅក្រៅប្រទេសបន្តទាមទារឱ្យសភាអនុម័តដកកម្ពុជាពីគម្រោង CLV
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី ២៩ ខែតុលា ឆ្នាំ២០២៤ ១.ចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ នឹងបន្តធ្វើសកម្មភាពនៅបណ្ដាប្រទេសនានា ដើម្បីទាមទារឱ្យសភាប្រជុំអនុម័ត ដកកម្ពុជាចេញពីគម្រោងCLV ២.សង្គមស៊ីវិលជំរុញអាជ្ញាធរឱ្យពន្លឿនការស៊ើបអង្កេតសំណុំរឿងអតីតមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃលោក កឹម ជាតិ ៣.ពលរដ្ឋខេត្តព្រះវិហារចោទក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី (Seladamex co.ltd)ថារំលោភយកដីស្រែ និងហាមឃាត់ពួកគាត់មិនឱ្យប្រមូលផលស្រូវ ៤.សកម្មជនចលនាមាតាធម្មជាតិកំពុងជាប់ឃុំលើកទឹកចិត្តយុវជនឱ្យក្លាហាន និងតស៊ូដើម្បីការពារធនធានធម្មជាតិ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
Tue, 29 Oct 2024 - 2820 - គ្រួសារ រំពឹងថាតុលាការខេត្តតាកែវនឹងដោះលែងជនពិការ លោក ភុន យុទ្ធ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ ១. គ្រួសារ រំពឹងថាតុលាការខេត្តតាកែវនឹងជម្រះក្តីដោយយុត្តិធម៌ និងដោះលែងជនពិការ លោក ភុន យុទ្ធ នៅថ្ងៃសវនាការ ២. សង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធរបង្ហាញលទ្ធផលសំណុំរឿងពុករលួយរបស់អតីតមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក កឹម ជាតិ ៣. សកម្មជនចលនាមាតាធម្មជាតិកំពុងជាប់ឃុំ លើកទឹកចិត្តយុវជនឱ្យក្លាហាន និងតស៊ូដើម្បីការពារភោគទ្រព្យធម្មជាតិ ៤. ពលរដ្ឋខេត្តព្រះវិហារ ចោទក្រុមហ៊ុន សីលាដាម៉ិច ថារំលោភយកដីស្រែរបស់ពួកគាត់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Mon, 28 Oct 2024 - 2819 - ចលនា ដើម្បីប្រជាធិបតេយ្យ នឹងស្នើឱ្យព្យួរអាសនៈរដ្ឋាភិបាលកម្ពុជាពីអង្គការសហប្រជាជាតិ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃច័ន្ទទី២៧ ខែតុលា ឆ្នាំ២០២៤ ១. ខ្មែរនៅក្រៅប្រទេសរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលើកទី៣៣ឆ្នាំ ជាបន្តបន្ទាប់ ២. ចលនា ដើម្បីប្រជាធិបតេយ្យ នឹងស្នើឱ្យព្យួរអាសនៈរដ្ឋាភិបាលកម្ពុជាពីអង្គការសហប្រជាជាតិ ៣. អ្នកឃ្លាំមើលសង្គមថា សកម្មជនបក្សប្រឆាំងបង្ខំចិត្តចុះចូលជាមួយរដ្ឋាភិបាល ដើម្បីសុវត្ថិភាព ៤. វិស័យទេសចរណ៍នឹងធ្លាក់ក្នុងវិបត្តិរយៈពេលយូរ បើរដ្ឋាភិបាលមិនអាចទប់ស្ដាត់ឧក្រិដ្ឋកម្មឆបោកបាន ...រួមនឹងព័ត៌មានមួយចំនួនទៀត
Mon, 28 Oct 2024 - 2818 - KMD នឹងស្នើឱ្យ អ.ស.ប ព្យួរកៅអីកម្ពុជា បើការបោះឆ្នោតអាណត្តិថ្មីគ្មានយុត្តិធម៌
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ ១. ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ នឹងស្នើឱ្យអង្គការសហប្រជាជាតិ ព្យួរកៅអីរដ្ឋាភិបាលកម្ពុជា បើការបោះឆ្នោតអាណត្តិថ្មី គ្មានយុត្តិធម៌ ២. អ្នកប្រារព្ធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅអូស្ត្រាលី ព្រួយបារម្ភពីកម្ពុជាកាន់តែធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ ៣. អ្នកឃ្លាំមើលសង្គមថា រដ្ឋាភិបាលអសមត្ថភាពមិនអាចចាប់ខ្លួនទីប្រឹក្សាលោក ហ៊ុន សែន ឧកញ៉ា លី សាម៉េត បាន ៤. ពលរដ្ឋចំនួន២ភូមិនៅខេត្តក្រចេះ ចោទប្រជាការពារភូមិរំលោភយកដីកប់សពរួមរបស់ប្រជាពលរដ្ឋ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sun, 27 Oct 2024 - 2817 - បាតុកម្មនៅបារាំងទាមទារឱ្យកម្ពុជាគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ២៧ ខែ តុលា ឆ្នាំ២០២៤ ១. ខ្មែរនៅអឺរ៉ុបធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស ២. បណ្ដាញយុវជន និងសហគមន៍លើកពីករណីកាប់ឈើខុសច្បាប់នៅកម្ពុជា ក្នុងវេទិកាអង្គការសហប្រជាជាតិ ៣. សង្គមស៊ីវិលស្នើរដ្ឋាភិបាលឱ្យបង្ហាញព័ត៌មានលម្អិតអំពីគម្រោងចំណាយថវិកាជាតិឆ្នាំ២០២៥ ៤. អ្នកជំនាញថា អាស៊ានលែងជាតំបន់មានសុវត្ថិភាពសម្រាប់អ្នកនយោបាយប្រឆាំង...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sun, 27 Oct 2024 - 2816 - ពលករខ្មែរនៅកូរ៉េ ស្នើរដ្ឋាភិបាលដកខ្លួនចេញពីCLV
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ ១.ពលករខ្មែរនៅកូរ៉េ បន្តជួបជុំស្នើរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ២.សកម្មជនបរិស្ថានជំរុញឱ្យរដ្ឋាភិបាលទប់ស្កាត់បទល្មើសអារឈើខុសច្បាប់វេទិកាស្ដីពីជីវចម្រុះលើកទី១៦ ៣.មូលនិធិសិទ្ធិមនុស្សស្នើក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនតាមអំពើចិត្ត ស៊ើបអង្កេតករណីវៀតណាមឃុំខ្លួនខ្មែរក្រោមទាំងបំពាន ៤.អាជីវកម្មកាយកម្ទេចភ្នំប៉ះពាល់ដល់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្របាភ្នំនិងសុខភាព… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sat, 26 Oct 2024 - 2815 - អ្នកឃ្លាំមើលថា កម្ពុជាជាប់ចំណាត់ថ្នាក់នីតិរដ្ឋនៅបាតតារាង ដោយសារអំណាចផ្តាច់ការរបស់ត្រកូលហ៊ុន
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ ១. អ្នកឃ្លាំមើលថា កម្ពុជាជាប់ចំណាត់ថ្នាក់នីតិរដ្ឋ បាតតារាង ដោយសារអំណាចផ្តាច់ការរបស់ត្រកូលហ៊ុន ២. អង្គការ Right Livelihood ស្នើឱ្យអ្នករាយការណ៍សិទ្ធិមនុស្សរបស់UN ជួយអន្តរាគមន៍ឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនមាតាធម្មជាតិ ៣. ស្រ្តីខ្មែរធ្លាប់រងគ្រោះ ដោយអំពើជួញដូរមនុស្សនៅប្រទេសចិន មានបញ្ហាវិបត្តិផ្លូវចិត្តនិងមានជម្ងឺធ្ងន់ធ្ងរ ៤. ក្រុមអាជីវករនៅតំបន់បាភ្នំខេត្តព្រៃវែង ត្អូញត្អែរខ្សត់ភ្ញៀវទេសចរ ដោយសារអាជីវកម្មកាយភ្នំ ប៉ះពាល់វិស័យទេសចរណ៍...រួមនឹងព័ត៌មានមួយចំនួនទៀត។
Sat, 26 Oct 2024 - 2814 - ចំណាត់ថ្នាក់នីតិរដ្ឋ នៅកម្ពុជាឱ្យស្ថិតនៅបាតតារាងជាថ្មីម្តងទៀត
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ១.អ្នកច្បាប់ថា ការធ្វើវីដេអូសុំទោសដើម្បីបាននៅក្រៅឃុំបង្ហាញថា អ្នកនយោបាយមានឥទ្ធិពលខ្លាំងជាងប្រព័ន្ធតុលាការ ២.អង្គការគម្រោងយុត្តិធម៌ពិភពលោក ដាក់ចំណាត់ថ្នាក់នីតិរដ្ឋកម្ពុជានៅបាតតារាងជាថ្មីម្ដងទៀត ៣.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះយើងនឹងពិភាក្សាថាតើមានអ្វីនៅពីក្រោយការនិយាយទម្លាក់កំហុសលើខ្លួនឯងរបស់អ្នកជាប់ឃុំមួយចំនួន… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Fri, 25 Oct 2024 - 2813 - អង្គការយុត្តិធម៌ពិភពលោក ដាក់ចំណាត់ថ្នាក់កម្ពុជាទាបផ្នែកនីតិរដ្ឋដដែល
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រទី២៥ ខែតុលា ឆ្នាំ២០២៤ ១. អង្គការយុត្តិធម៌ពិភពលោក ដាក់ចំណាត់ថ្នាក់កម្ពុជាទាបផ្នែកនីតិរដ្ឋដដែល ២. មន្រ្តីជាន់ខ្ពស់អាមេរិកស្នើឱ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងនីតិរដ្ឋដើម្បីទាក់ទាញអ្នកវិនិយោគអាមេរិក ៣. មនុស្ស២ពាន់នាក់រងការចាប់ជំរិត និងទារុណកម្ម ដោយអំពើឆបោកតាមអនឡាញ ៤. ពលរដ្ឋនៅខេត្តកោះកុង ស្នើឲ្យរដ្ឋាភិបាលដកអាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុន SV Asset ...រួមនឹងព័ត៌មានមួយចំនួនទៀត
Fri, 25 Oct 2024 - 2812 - អ្នកសែតឯករាជលោក ម៉ិច ដារ៉ា ផ្អាកការងារមួយរយៈ ខណៈសុភាពរបស់លោកចុះខ្សោយក្រោយជាប់ឃុំជិតមួយខែ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ ១. អ្នកសែតឯករាជលោក ម៉ិច ដារ៉ា ផ្អាកការងារមួយរយៈ ខណៈសុភាពរបស់លោកចុះខ្សោយក្រោយជាប់ឃុំជិតមួយខែ ២. អ្នកវិភាគស្នើឱ្យរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ និងពង្រឹងនីតិរដ្ឋ ដើម្បីទទួលបានការវិនិយោគពីសហរដ្ឋអាមេរិក ៣. ប្រធានមន្ទីរអប់រំខេត្តកំពត លុបឈ្មោះគ្រូបង្រៀនម្នាក់ចេញពីក្រមខណ្ឌរដ្ឋ ក្រោយលោកចូលរួមជីវភាពនយោបាយជាមួយគណបក្សជំនាន់ថ្មី ៤. កម្ពុជា និងថៃ ប្ដេជ្ញាពង្រឹងពាណិជ្ជកម្មតាមព្រំដែន និងអភិវឌ្ឍវប្បធម៌រួមគ្នា ដើម្បីលើកកំពស់វិស័យទេសចរ រវាងប្រទេសទាំងពីរ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
Thu, 24 Oct 2024 - 2811 - ជីវប្រវត្តិសង្ខេបលោក ប៉ែន បូណា មនុស្សបក្សប្រជាជន លាក់មុខក្នុងវិស័យសារព័ត៌មាន
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ ១. អ្នកជំនាញសារព័ត៌មាន និងអ្នកសិទ្ធិមនុស្សអំពាវនាវឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា ២. ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្នើឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យ ៣. អ្នកភូមិថា ទាហាននៅខេត្តព្រះវិហារបម្រើប្រយោជន៍ឱ្យក្រុមហ៊ុនចិន គំរាមបាញ់ ពលរដ្ឋមិនឱ្យច្រូតស្រូវ នៅលើដីកំពុងអាស្រ័យផល ៤. ជីវប្រវត្តិសង្ខេបលោក ប៉ែន បូណា មនុស្សបក្សប្រជាជន លាក់មុខក្នុងវិស័យសារព័ត៌មាន...រួមនឹងព័ត៌មានមួយចំនួនទៀត
Thu, 24 Oct 2024 - 2810 - ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ស្នើឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ១. ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ស្នើឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងស្តារប្រជាធិបតេយ្យ ២. ក្រុមអង្គការអន្តរជាតិជាង១៥០ស្ថាប័ន ជំរុញឱ្យធនាគារពិភពលោក ចាត់វិធានការលើរដ្ឋាភិបាលកម្ពុជា ដែលបន្តរំលោភសិទ្ធិមនុស្ស ៣. អ្នកឃ្លាំមើល និងពលរដ្ឋថា អំពើចាប់ជំរិតបង្កភាពភ័យខ្លាច និងប៉ះពាល់ដល់សន្តិសុខសង្គម ៤. អ្នកភូមិដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិននៅខេត្តព្រះវិហារ ថាទាហានគំរាមបាញ់ពលរដ្ឋមិនឱ្យច្រូតស្រូវ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Wed, 23 Oct 2024 - 2809 - ស្ថាបនិកបក្សបេះដូងជាតិលោក សៀម ភ្លុក នឹងត្រូវដោះលែងនៅសប្តាហ៍នេះ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី ២៣ ខែតុលា ឆ្នាំ២០២៤ ១. ស្ថាបនិកបក្សបេះដូងជាតិលោក សៀម ភ្លុក នឹងត្រូវដោះលែងនៅសប្តាហ៍នេះ ២. អ្នកឃ្លាំមើលថា ការផ្តល់ងារជាឧកញ៉ាដល់កូនចៅមន្ត្រីរដ្ឋាភិបាលនាំឲ្យមានទំនាស់ផលប្រយោជន៍ជាតិ ៣.ក្រុមយុវជនបន្តផ្សព្វផ្សាយពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ខណៈរដ្ឋាភិបាលហាក់ព្យាយាមបំភ្លេចចោល ៤. លោក សម រង្ស៊ី ថា មេដឹកនាំផ្ដាច់ការនៅកម្ពុជា អាចនឹងប្រឈមការចាប់ខ្លួន ពេលអស់អំណាច....រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Wed, 23 Oct 2024 - 2808 - សម រង្ស៊ី៖ មេដឹកនាំផ្ដាច់ការកម្ពុជា អាចនឹងប្រឈមការចាប់ខ្លួនពេលអស់អំណាច
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ១. លោក សម រង្ស៊ី ថា មេដឹកនាំផ្ដាច់ការកម្ពុជា អាចនឹងប្រឈមការចាប់ខ្លួន ដូចអតីតមេដឹកនាំផ្ដាច់ការបង់ក្លាដេស្ហ (Bangladesh) ពេលអស់អំណាច ២. កម្ពុជា ស្នើឱ្យចិនជួយបង្ក្រាបសំឡេងអ្នករិះគន់ តាមរយៈការផ្លាស់ប្ដូរព័ត៌មាន ៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងមានមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ចូលមកពិភាក្សាជុំវិញមូលហេតុដែលរដ្ឋាភិបាលកម្ពុជា បោះពុម្ពក្រដាសប្រាក់ថ្មីក្នុងតម្លៃប្រមាណ១ពាន់លានដុល្លារ ដាក់ឱ្យចរាចរ ថាតើនេះជាសញ្ញានៃសេដ្ឋកិច្ចជាតិដួលដែរឬទេ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Tue, 22 Oct 2024 - 2807 - កម្ពុជាជ្រោមជ្រែងចិនដែលចង់មានឥទ្ធិពលជាបងធំនៅអាស៊ី
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី ២២ ខែតុលា ឆ្នាំ២០២៤ ១. អ្នកឃ្លាំមើលថា បើពលរដ្ឋចាញ់បោកក្រុមហ៊ុនឧកញ៉ា នៅតែសម្ងំស្ងៀមមិនចេញតវ៉ា ពួកគាត់នឹងមិនទទួលបានដំណោះស្រាយឡើយ ២.កម្ពុជាកំពុងរួមចំណែកជួយជ្រោមជ្រែងចិនដែលមានមហិច្ឆតាចង់ពង្រីកឥទ្ធិពលធ្វើជាបងធំនៅអាស៊ី ៣.រដ្ឋាភិបាលប្រកាសទទួលបានប្រាក់បរិច្ចាគ ជាង២៦លានដុល្លារសម្រាប់ “មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធព្រំដែន” ៤.អ្នកឃ្លាំមើលសង្គមថា រដ្ឋាភិបាលមិនអាចបំបាត់រឿងអាស្រូវក្នុងពន្ធនាគារបានទេ ប្រសិនបើមិនអាចកម្ចាត់អំពើពុករលួយ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
Tue, 22 Oct 2024 - 2806 - សង្គមស៊ីវិល២០ស្ថាប័នជំរុញឱ្យរដ្ឋាភិបាលគោរពស្មារតីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤៖ ១. សង្គមស៊ីវិល ២០ស្ថាប័ន ជំរុញឱ្យរដ្ឋាភិបាលគោរពស្មារតីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងដោះលែងអ្នកទោសមនសិការ ២. ពលរដ្ឋខ្មែរនៅកាណាដា និង ជប៉ុន ចេញតវ៉ាទាមទារឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងលុបចោល CLV ទាំងស្រុង ៣. កាសែតបរទេសថា ជនរងគ្រោះជាច្រើននាក់នៃអំពើឆបោកតាមអនឡាញនៅខេត្តស្វាយរៀង និងព្រះសីហនុ កំពុងរងការធ្វើទារុណកម្ម ៤. ប្រពន្ធអ្នកជំនាញកសិកម្មលោក នី ណាក់ ថាការពន្យារពេលប្រកាសសាលក្រមរបស់តុលាការ ជាការដាក់សម្ពាធផ្លូវចិត្តលើគ្រួសារ…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sun, 20 Oct 2024 - 2805 - អ្នកជំនាញបារម្ភពីសេដ្ឋកិច្ចកម្ពុជាដួលរលំ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ២០ ខែ តុលា ឆ្នាំ២០២៤៖ ១. លោក ហ៊ុន ម៉ាណែត មិនខ្វល់នឹងសំឡេងរិះគន់ ខណៈរដ្ឋាភិបាលបន្តនយោបាយចាប់ចងអ្នកមានទស្សនៈផ្ទុយ ២. តុលាការមិនអនុញ្ញាតអ្នកសារព័ត៌មានឯករាជ្យលោក ម៉ិច ដារ៉ា នៅក្រៅឃុំ ទោះលោកមានបញ្ហាសុខភាព ៣. អ្នកជំនាញបារម្ភពីសេដ្ឋកិច្ចកម្ពុជាដួលរលំ ក្រោយរដ្ឋាភិបាលបោះពុម្ពលុយប្រមាណ ១ពាន់លានដុល្លារ ៤. ពលរដ្ឋខេត្តឧត្តរមានជ័យត្អូញត្អែររឿងគ្មានដីអាស្រ័យផល ដោយសារអាជ្ញាធរថៃហាមមិនឱ្យដាំដំណាំលើដីក្នុងតំបន់ត្រួតស៊ីគ្នា...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sun, 20 Oct 2024 - 2804 - ប៉ូលិសចាប់បានជនសង្ស័យករណីបៀតបៀនផ្លូវភេទកុមារីចាម១៨នាក់
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ១. ប៉ូលិស ចាប់បានជនសង្ស័យករណីបៀតបៀនផ្លូវភេទកុមារីចាម១៨នាក់ ២. សមត្ថកិច្ចខេត្តប៉ៃលិន ចាប់ជនសង្ស័យជនជាតិចិន៥នាក់ករណីធ្វើទារុណកម្មលើជនជាតិចិនម្នាក់បណ្តាលឱ្យស្លាប់ ៣. ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក រិះគន់មន្ត្រីស្ថានទូតខ្មែរថាខ្ជិលច្រអូសមិនសម្អាតស្មៅ និងសំរាមនៅបរិវេណទូត ៤. ក្រុមហ៊ុនផលិតថ្មកំបោរមួយនៅខេត្តកំពត ប្រើសារធាតុគីមីបំផ្ទុះភ្នំខ្វះបច្ចេកទេស បង្កគ្រោះថ្នាក់ដល់ពលរដ្ឋ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Wed, 16 Oct 2024 - 2803 - លោក ហ៊ុន ម៉ាណែត គំរាមដកការគ្រប់គ្រងផ្លូវដែកពីឧកញ៉ា គិត ម៉េង
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ១. លោក ហ៊ុន ម៉ាណែត គំរាមដកការគ្រប់គ្រងផ្លូវដែកពីឧកញ៉ា គិត ម៉េង ២. សមត្ថកិច្ចកម្ពុជាកំពុងសហការជាមួយប្រទេសចំនួន៣ តាមចាប់មេខ្លោងរកស៊ីឆបោកតាមអនឡាញនៅកម្ពុជា ៣. លោក ហ៊ុន ម៉ាណែត ប្រកាសផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារ ព្រៃ ស ក្រោយពីបែកធ្លាយរឿងអាស្រូវនៅក្នុងពន្ធនាគារនេះ ៤. ស្ថានទូតអូស្ត្រាលី លើកឡើងពីការចាប់ខ្លួនអ្នកសារព័ត៌មាន និងសកម្មជនបរិស្ថាន ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា...រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Wed, 16 Oct 2024 - 2802 - អូស្ត្រាលីលើកឡើងពីការចាប់ខ្លួនអ្នកសារព័ត៌មាន និងសកម្មជនបរិស្ថាន
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ ១. ស្ថានទូតអូស្ត្រាលី លើកឡើងពីការចាប់ខ្លួនអ្នកសារព័ត៌មាន និងសកម្មជនបរិស្ថាន ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ២. លោក ហ៊ុន ម៉ាណែត ប្រកាសផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារ ក្រោយពីមានការបែកធ្លាយវីដេអូរាំច្រៀងក្នុងពន្ធនាគារ ៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាជុំវិញការផ្ដួចផ្ដើមបង្កើត «ក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា» នៅក្រៅប្រទេសរបស់ពលរដ្ឋខ្មែរដើម្បីផ្សះផ្សាជាតិ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Tue, 15 Oct 2024 - 2801 - បាតុករសោកស្ដាយ ដ្បិតមន្រ្តីស្ថានទូតខ្មែរមិនទទួលញត្តិ
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ ១. បាតុករខ្មែរអាមេរិកាំងដាក់ញត្តិក្នុងប្រអប់សំបុត្រស្ថានទូតដោយសារមន្រ្តីនៅតែមិនចេញមកទទួលដោយផ្ទាល់ ២.អត្ថបទស៊ើបអង្កេតរបស់សារព័ត៌មាន ម៉ុងហ្គាបេ (Mongabay) ថាក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood) បន្តដឹកឈើចេញទៅក្រៅប្រទេស ៣. គ្រួសារអ្នកជាប់ឃុំមនសិការ រិះគន់មន្ត្រីពន្ធនាគារថាដាក់គ្រួសារពួកគេជាប់ឃុំក្នុងបន្ទប់ចង្អៀតណែន ខណៈជនបរទេសរស់ក្នុងបន្ទប់ទូលាយអាចរាំច្រៀងបាន ៤.ជនជាតិដើមភាគតិចនៅខេត្តព្រះវិហាររងការគំរាមពីតំណាងក្រុមហ៊ុន ប្ដឹងទៅតុលាការ ប្រសិនបើពុំចែកស្រូវពាក់កណ្ដាលឱ្យទៅក្រុមហ៊ុន ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
Tue, 15 Oct 2024 - 2800 - តុលាការ ចោទប្រកាន់ជំនួយការផ្ទាល់លោក ហ៊ុន សែន លោក ដួង តារា ពីបទ «ឆបោក»
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ ១. តុលាការ ចោទប្រកាន់ជំនួយការផ្ទាល់លោក ហ៊ុន សែន លោក ដួង តារា ពីបទ «ឆបោក» ២. តុលាការកំពូល ទម្លាក់បទចោទលើពលរដ្ឋខេត្តត្បូងឃ្មុំ ៤នាក់ តែសហគមន៍ស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លី ៣. សារព័ត៌មានស៊ើបអង្កេត ម៉ុងហ្គាបេ (Mongabay) រាយការណ៍ថា ក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood) បន្តដឹកឈើចេញទៅក្រៅប្រទេស ៤. បណ្តាញសហគមន៍ព្រៃឡង់ ជំរុញឱ្យអាជ្ញាធរថ្នាក់ជាតិ ចុះស៊ើបអង្កេតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលជាប់សង្ស័យរឿងកាប់ទន្ទ្រានដីព្រៃនៅតំបន់ព្រៃឡង់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Mon, 14 Oct 2024 - 2799 - សមត្ថកិច្ចមិនទាន់ចាប់ខ្លួនកូនឧកញ៉ា សុះ កំរី សង្ស័យពីបទបៀតបៀនផ្លូវភេទលើកុមារីនៅឡើយ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃច័ន្ទទី១៣ ខែតុលា ឆ្នាំ២០២៤ ១. ពលរដ្ឋខ្មែរអាមេរិកាំងបន្តធ្វើបាតុកម្មថ្ងៃទី៣ នៅមុខស្ថានទូតខ្មែរ នារដ្ឋធានីវ៉ាស៊ីនតោន ២. បក្សប្រឆាំងថា រដ្ឋាភិបាលកំពុងប្រែក្លាយគម្រោងទៅជាកិច្ចសហប្រតិបត្តិការត្រីភាគីនៅព្រំដែនកម្ពុជា-វៀតណាម ៣. សមត្ថកិច្ចមិនទាន់ចាប់ខ្លួនកូនឧកញ៉ា សុះ កំរី សង្ស័យពីបទបៀតបៀនផ្លូវភេទលើកុមារីនៅឡើយ ៤. ការនាំចេញផលិតផលវាយនភណ្ឌកើនឡើង តែប្រាក់ខែកម្មករឡើងបានតិចតួច ...រួមនឹងព័ត៌មានមួយចំនួនទៀត
Mon, 14 Oct 2024 - 2798 - ខ្មែរនៅអាមេរិក ធ្វើសមាជបង្កើត «ក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា»
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ ១. ខ្មែរនៅអាមេរិក ធ្វើសមាជបង្កើត «ក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា» ២. ពលករខ្មែរនៅកូរ៉េខាងត្បូង ធ្វើបាតុកម្មភ្លើងទៀនទាមទារឱ្យរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យ ៣. កូនឧកញ៉ាម្នាក់ រងការចោទថា បានបៀតបៀនផ្លូវភេទលើកុមារីចាម១៨នាក់ ៤. ការនាំចេញផលិតផលវាយនភណ្ឌរបស់កម្ពុជាកើនឡើង តែប្រាក់ខែកម្មករឡើងបានតិចតួច … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sun, 13 Oct 2024 - 2797 - ពលរដ្ឋខ្មែរនៅអាមេរិក រួមគ្នាធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលស្ថារលទ្ធិប្រជាធិបតេយ្យ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ ១. ពលរដ្ឋខ្មែរអាមេរិកកាំង សកម្មជនសង្គមនិងនយោបាយ រួមគ្នាធ្វើបាតុកម្មនៅថ្ងៃទី២ទាមទារឲ្យរដ្ឋាភិបាលស្ថារលទ្ធិប្រជាធិបតេយ្យឡើងវិញ ២. ពលរដ្ឋនិងសង្គមស៊ីវិល ស្នើអាជ្ញាធរបង្ហាញពីបច្ចុប្បន្នភាព ក្នុងសំណុំរឿងតាមចាប់ខ្លួនទីប្រឹក្សាលោក ហ៊ុន សែន គឺលោក លី សាម៉េត និង លោក ដួង តារា ៣. មន្រ្តីសិទ្ធិមនុស្សរិះគន់តុលាការខេត្តតាកែវថាបំពានច្បាប់ចំពោះការឃុំលោក ភុន យុទ្ធ ហួសពេលកំណត់ ៤. អ្នកឃ្លាំមើលចាត់ទុកការផ្ដល់ជំនួយរបស់ចិនសម្រាប់បន្តដង្ហើមផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលត្រកូលហ៊ុន...រួមនឹងព័ត៌មានមួយចំនួនទៀត
Sun, 13 Oct 2024 - 2796 - ផ្ទះនិងថ្នូរប៉ុល ពត មិនសូវមានភ្ញៀវចាប់អារម្មណ៍ទៅទស្សនាដូចមុន
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ១.អាជ្ញាធរនៅមិនទាន់បង្ហាញពីបច្ចុប្បន្នភាព ក្នុងសំណុំរឿងតាមចាប់ខ្លួនទីប្រឹក្សាលោក ហ៊ុន សែន គឺលោក លី សាម៉េត និង ដួង តារា ២.លោក ហ៊ុន ម៉ាណែត ពន្យល់មេដឹកនាំវៀតណាម និងឡាវ ពីមូលហេតុ កម្ពុជាឈប់បន្ត កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ៣.ផ្ទះនិងថ្នូរប៉ុល ពតមិនសូវមានភ្ញៀវចាប់អារម្មណ៍ទៅទស្សនាដូចមុន ៤. ពលករខ្មែររស់នៅកោះមួយខ្លាចអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជា គ្មានការងារធ្វើចិញ្ចឹមកូន … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sat, 12 Oct 2024 - 2795 - ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក រួមគ្នាធ្វើបាតុកម្មប្រឆាំងរបបដឹកនាំរបស់ត្រកូលហ៊ុន
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ១. ពលរដ្ឋខ្មែរអាមេរិកកាំង សកម្មជនសង្គមនិងនយោបាយ រួមគ្នាធ្វើបាតុកម្មប្រឆាំងរបបដឹកនាំរបស់ត្រកូលហ៊ុន ២. មន្ត្រីក្រសួងសុខាភិបាលបារម្ភពីសុខភាពពលរដ្ឋដែលប្រើប្រាស់គ្រឿងស្រវឹង លើសកំណត់ ៣. ពលករខ្មែររាប់រយនាក់ធ្វើការនៅលើកោះមួយនៅប្រទេសថៃ បារម្ភពីអាជ្ញាធរថៃចាប់ដាក់គុកប៉ះពាល់ដល់ជីវភាពគ្រួសារ ៤. ជីវប្រវត្តិសង្ខេបរបស់ លោក ម៉ិច ដារ៉ា ចាប់ផ្ដើមអាជីពសារព័ត៌មាន ដោយសារភាពអយុត្តិធម៌ក្នុងសង្គម...រួមនឹងព័ត៌មានមួយចំនួនទៀត
Sat, 12 Oct 2024 - 2794 - អ.ស.ប. ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ចាន់វិធានការរឿងឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ១. អង្គការសហប្រជាជាតិ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ចាន់វិធានការផ្សេងជំនួសឱ្យការឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ ២. នាយករដ្ឋមន្ត្រីថៃស្នើឱ្យកម្ពុជាពន្លឿនការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោក និងការជួញដូរគ្រឿងញៀនឆ្លងដែនក្នុងកិច្ចប្រជុំអាស៊ាន ៣. សហរដ្ឋអាមេរិកថា អាជ្ញាធរគួរដោះលែងអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា ដើម្បីអាចបំពេញការងារឡើងវិញដោយគ្មានការភ័យខ្លាច ៤. សហគមន៍រងគ្រោះដីធ្លីនៅខេត្តកោះកុង ប្រារព្ធទិវាសិទ្ធិលំនៅឋាន ដើម្បីទាមទារឱ្យរដ្ឋាភិបាល ដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់...រួមនឹងព័ត៌មានមួយចំនួនទៀត
Fri, 11 Oct 2024 - 2793 - [ភាគ ៧៤] មូលហេតុដែលរារាំងភ្ញៀវទេសចរចូលមកកម្ពុជា
លោកអ្នកនាងកញ្ញាជាទីមេត្រី, ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនសូវមានកត្តាទាក់ទាញភ្ញៀវទេសចរបរទេស អោយចូលមកធ្វើដំណើរកំសាន្តឡើយ។ ទោះបីជាកម្ពុជាមានប្រាសាទបុរាណដ៏ល្អឯក មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងមានទីតាំងទេសចរណ៏ប្លែកៗមិនចាញ់ប្រទេសជិតខាងក្តី ក៏ភ្ញៀវទេសចរបរទេសមិនសូវចូលចិត្តមកទស្សនាកម្ពុជាទេ។ ភ្ញៀវខ្លះមកដល់កម្ពុជាហើយ ពេលវិលត្រឡប់ទៅវិញ គេនិយាយថាគេនឹងមិនវិលមកលេងកម្ពុជា ក្នុងពេលឆាប់ៗនេះទៀតឡើយ។ ជាបន្តទៅទៀតនេះ លោក សំ ប៉ូលី និង លោក ជុន ច័ន្ទបុត្រ ពិភាក្សាគ្នានិងចែករំលែកបទពិសោធន៍មួយចំនួន អំពីកត្តាមួយចំនួនដែលអាចជួយទាក់ទាញភ្ញៀវទេសចរ។ ស្វែងរកផតខាសធ៍របស់វិទ្យុអាស៊ីសេរីនៅលើ៖ Apple: https://kh.rfa.org/applepodcasts Spotify: https://kh.rfa.org/spotifypodcasts RFA: https://kh.rfa.org/podcasts --- ដើម្បីកុំឱ្យខកខានមិនបានស្តាប់ភាគណាមួយនៃកម្មវិធីផតខាសធ៍ (Podcast) របស់យើង ប្រិយមិត្តអាចស្វែងរកផតខាសធ៍របស់យើងនៅលើកម្មវិធីផតខាសធ៍របស់ Apple, Google និង Spotify ដោយគ្រាន់តែសរសេរពាក្យថា «កម្ពុជាសប្តាហ៍នេះ» ឬ «Cambodia This Week» នៅក្នុងប្រអប់ស្វែងរក រួចចុចលើពាក្យ «Follow» ឬ «Subscribe»។ វិទ្យុអាស៊ីសេរីក៏នឹងចាក់ផ្សាយផតខាសធ៍នេះឡើងវិញនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់យើងតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) យូធូប (YouTube) និងតេឡេក្រាម (Telegram) នៅរៀងរាល់យប់ថ្ងៃចន្ទចាប់ពីម៉ោង ០៧៖៣០ ដល់ម៉ោង ០៨៖៣០ យប់។ --- #វិទ្យុអាស៊ីសេរី #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #ផតខាសធ៍អាស៊ីសេរី #ផតខាសធ៍ #កម្ពុជាសប្តាហ៍នេះ #ប្រជាធិបតេយ្យ #សង្គមខ្មែរ #នយោបាយខ្មែរ #សំប៉ូលី #ឌឿនឧត្តម #ឌឿនឧត្តមសេនីយ៍ #តាក់ម៉េងហ៊ាង #RFAKhmer #Cambodia #HunManet #HunSen #HumanRights #RFAKhmerPodcast #Podcast #CambodiaThisWeek #Democracy #PoliticsKh #YangChandara #SamPoly #ChunChanboth #TakMengheang #CambodiaThisWeek កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖ ៚ ពេលព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០ 👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ 👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ ៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០ 👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ 👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ 👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖ 👉 t.me/rfakhmer 👉 instagram.com/rfakhmer 👉 rfa.org/khmer 👉 facebook.com/rfacambodia 👉 youtube.com/RFAKhmerVideo 👉 x.com/RadioFreeAsiaKH
Fri, 11 Oct 2024 - 2792 - សមត្ថកិច្ចចាប់ខ្លួនលោក ដួង តារាជំនួយការផ្ទាល់របស់លោក ហ៊ុន សែន
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៤ ១.សមត្ថកិច្ចចាប់ខ្លួនលោក ដួង តារាជំនួយការផ្ទាល់របស់លោក ហ៊ុន សែនពាក់ព័ន្ធនឹងបណ្តឹងពលរដ្ឋ ២.សាច់ញាតិបារម្ភពីសុខទុក្ខពលករខ្មែរដែលត្រូវសមត្ថកិច្ចម៉ាឡេស៊ីចាប់បញ្ជូនមកកម្ពុជាក្រោយពន្ធនាគារមិនទាន់ឱ្យចូលជួប ៣.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះយើងនឹងពិភាក្សាជុំវិញថាតើសកម្មភាពដង្ហែកឋិនដែលផ្តួចផ្តើមដោយលោក ហ៊ុន សែនអាចសម្រួលបរិយាកាសតានតឹងក្នុងការគោរពព្រះពុទ្ធសាសនារបស់ខ្មែរក្រោមដែរឬយ៉ាងណា? តើពលរដ្ឋខ្មែរក្រោមព្រមទាំងព្រះសង្ឃខ្មែរក្រោម មានទស្សនៈបែបណាដែរចំពោះព្រឹត្តិការណ៍ដ៏លេចធ្លោនៃចុងឆ្នាំ២០២៤នេះ?… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Fri, 11 Oct 2024 - 2791 - អ.ស.ប ស្នើឱ្យកម្ពុជាយកវិធានការផ្សេងៗជំនួសឱ្យការឃុំខ្លួនបណ្ដោះអាសន្ន
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ ១. អង្គការសហប្រជាជាតិ ជំរុញឱ្យកម្ពុជាយកវិធានការផ្សេងៗជំនួសឱ្យការឃុំខ្លួនបណ្ដោះអាសន្នដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ២. ក្នុងកិច្ចប្រជុំអាស៊ាន នាយករដ្ឋមន្ត្រីថៃ ស្នើឱ្យកម្ពុជាពន្លឿនការដោះស្រាយឧក្រិដ្ឋកម្មឆបោក និងការជួញដូរគ្រឿងញៀនឆ្លងដែន ៣. សមាជិកសភាម៉ាឡេស៊ី ចង់បង្កើតសវនាការពិសេសសាកសួរមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធនឹងការនិរទេសពលករខ្មែរទៅកម្ពុជាទាំងបង្ខំ ៤. នៅរាត្រីនេះ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងរាយការណ៍លម្អិតអំពីថាតើករណីប្រព្រឹត្តអំពើពុករលួយរបស់ទីប្រឹក្សាលោក ហ៊ុន សែន គឺលោក លី សាម៉េត ឆ្លុះបញ្ចាំងពីប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាបែបណាខ្លះដែរ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Thu, 10 Oct 2024 - 2790 - អ្នកវិភាគជំរុញទៅលោក ហ៊ុន ម៉ាណែត បំពេញការងារឱ្យសកម្មជាងសព្វថ្ងៃ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ ១. អ្នកវិភាគជំរុញទៅលោក ហ៊ុន ម៉ាណែត បំពេញការងារឱ្យ សកម្មជាង សព្វថ្ងៃ ២. ពលរដ្ឋ និងសង្គមស៊ីវិលថា ឧស្សាហកម្មរបស់ក្រុមឆបោកតាម អនឡាញ នៅ ខេត្តជាប់ព្រំដែនប្រទេសថៃ និងវៀតណាមរីករាលដាលខ្លាំង ៣. ស្ថានទូតបារាំងព្រួយបារម្ភអំពីការចាប់ខ្លួន និងចំណាត់ការផ្លូវច្បាប់ លើអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា ៤. ក្រុមអ្នកតាមដានអន្តរជាតិថា មន្ត្រីជាន់ខ្ពស់អតីតរដ្ឋាភិបាល ស្រប ច្បាប់ ភូមាស្លាប់ ដោយសាររបបសឹក ជារឿងដែលអាស៊ានត្រូវតែដោះស្រាយ… រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Thu, 10 Oct 2024 - 2789 - អ្នកវិភាគ ស្នើឱ្យលោក ហ៊ុន សែន កុំរំលោភកិច្ចការនាយករដ្ឋមន្ត្រី
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០២៤ ១. អ្នកវិភាគ ស្នើឱ្យប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កុំរំលោភកិច្ចការនាយករដ្ឋមន្ត្រី ២. សមត្ថកិច្ច នៅមិនទាន់ចាប់ខ្លួនលោក លី សាម៉េត ជាទីប្រឹក្សាលោក ហ៊ុន សែន ដែលបោកលុយគេអស់រាប់លានដុល្លារ បាននៅឡើយទេ ៣. ពលរដ្ឋ៥ភូមិនៅខេត្តក្រចេះ ទាមទាររកយុត្តិធម៌ ដោយសារក្រុមហ៊ុនវៀតណាមរំលោភយកដីធ្លីហើយប្តឹងពួកគាត់ទៅតុលាការថែមទៀត ៤. នៅរាត្រីនេះ អ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងរាយការណ៍លម្អិតអំពីក្តីបារម្ភរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និងតំណាងប្រទេសប្រជាធិបតេយ្យពីវិបត្តិនយោបាយ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Wed, 9 Oct 2024 - 2788 - ក្រសួងមហាផ្ទៃ បដិសេធការរកឃើញពីភាពមិនប្រក្រតីអំពីកម្ពុជាផ្ដល់សញ្ជាតិឲ្យជនបរទេស
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០២៤ ១. ក្រសួងមហាផ្ទៃ បដិសេធការរកឃើញពីភាពមិនប្រក្រតីអំពីកម្ពុជាផ្ដល់សញ្ជាតិឲ្យជនបរទេស ២. លោក ហ៊ុន សែន ចោទទីប្រឹក្សារបស់លោក ថាយកឈ្មោះលោកទៅបោកប្រាស់ពលរដ្ឋ និងមន្ត្រីរាជការ ៣.ពលរដ្ឋរងគ្រោះដីធ្លីជាង១០០គ្រួសារនៅខេត្តក្រចេះ ប្រមូលផ្ដុំនៅមុខតុលាការ ដើម្បីគាំទ្រតំណាងរបស់ខ្លួន ៣.ពលរដ្ឋ ចោទមន្ត្រីបរិស្ថានមួយចំនួននៅខេត្តស្ទឹងត្រែងថា ចាប់មនុស្សជំរិតទារលុយជាថ្នូរនឹងការដោះលែង ....រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Tue, 8 Oct 2024 - 2786 - លោក ហ៊ុន សែន ចោទទីប្រឹក្សាលោកថា យកឈ្មោះលោកទៅបោកប្រាស់ពលរដ្ឋ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤ ១. លោក ហ៊ុន សែន ចោទទីប្រឹក្សាលោកថា យកឈ្មោះលោកទៅបោកប្រាស់ពលរដ្ឋ និងមន្ត្រីរាជការ ២. ពលរដ្ឋ ចោទមន្ត្រីបរិស្ថានមួយចំនួននៅខេត្តស្ទឹងត្រែងថា ចាប់មនុស្សជំរិតទារលុយជាថ្នូរនឹងការដោះលែង ៣. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្លួនឯងដែលរស់នៅក្រៅប្រទេស បង្ហាញឱ្យឃើញអ្វីខ្លះអំពីការដឹកនាំរបស់រដ្ឋាភិបាល និងមានផលប៉ះពាល់យ៉ាងណាខ្លះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Tue, 8 Oct 2024 - 2785 - APHRជំរុញឱ្យកម្ពុជាដោះលែងកញ្ញា នួន តឿន និងលោក ម៉ិច ដារ៉ា
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤ ១-ក្រុមសមាជិកអាស៊ានដើម្បីសិទ្ធិមនុស្ស APHR ជំរុញឱ្យកម្ពុជាដោះលែងពលករខ្មែរ នួន តឿន និងអ្នកកាសែតលោក ម៉ិច ដារ៉ា ២.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញពលរដ្ឋចេញដោយបង្ខំ ៣.អ្នកធ្វើការវិស័យធនធានធម្មជាតិ សាទរដែលអាជ្ញាធរបង្ក្រាបការធ្វើអាជីវកម្មរ៉ែខុសច្បាប់ ប៉ុន្តែចង់ឲ្យការបង្ក្រាបនេះមានតម្លាភាព ៤.អ្នកឃ្លាំមើលសង្គមសោកស្ដាយដែលរដ្ឋាភិបាលមិនដោះស្រាយបញ្ហា តែបែរជាបង្ក្រាបទៅលើអ្នករិះគន់...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
Tue, 8 Oct 2024 - 2784 - ជនជាតិដើមភាគតិច៤ភូមិនៅមណ្ឌលគិរី តវ៉ាទាមទារដីព្រៃកប់សព
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០២៤៖ ១. ជនជាតិដើមភាគតិច ៤ភូមិ នៅខេត្តមណ្ឌលគិរី តវ៉ាទាមទារដីព្រៃកប់សពដែលឈ្មួញរំលោភយក ២. គណបក្សកម្ពុជានិយម ប្រកាសចូលរួមក្នុង «សម្ពន្ធភាពឆ្ពោះទៅអនាគត» ៣. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើឱ្យរដ្ឋាភិបាលដំឡើងប្រាក់ខែដល់គ្រូបង្រៀន ៤. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញពលរដ្ឋចេញដោយបង្ខំ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Mon, 7 Oct 2024 - 2783 - មនុស្សលង់ទឹក១០នាក់ស្លាប់ នៅខែត្រកណ្ដាល នារដូវទឹកឡើង
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃច័ន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ 1. មនុស្សលង់ទឹក១០នាក់ស្លាប់ នៅខែត្រកណ្ដាល នារដូវទឹកឡើង ២. សាច់ញាតិថាពលករ នួន តឿន មិនសមត្រូវបានចាប់បញ្ជូនពី ម៉ាឡេស៊ី មកកម្ពុជាវិញទេ ៣. អ្នកឃ្លាំមើលសង្គម បារម្ភថាក្រុមHackers កូរ៉េខាងជើងចូលលួចទិន្នន័យ នឹងប៉ះពាល់សន្តិសុខជាតិ ៤. ជំងឺកូវីដ១៩ ឆ្លងជិត១សែន៤ម៉ឺននាក់ គិតចាប់ពីឆ្នាំ២០១៩មក...រួមនឹងព័ត៌មានមួយចំនួនទៀត
Mon, 7 Oct 2024 - 2782 - អ្នកកាសែតក្នុងស្រុក និងក្រៅស្រុក អំពាវនាវឱ្យដោះលែងលោក ម៉ិច ដារ៉ា
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០២៤៖ ១. អ្នកកាសែតក្នុងស្រុក និងក្រៅស្រុក អំពាវនាវឱ្យតុលាការដោះលែងអ្នកកាសែតឯករាជ្យ លោក ម៉ិច ដារ៉ា ២. សាច់ញាតិថា ការចាប់បញ្ជូនពលករ នួន តឿន ពីម៉ាឡេស៊ីមកកម្ពុជា ជារឿងអយុត្តិធម៌ ៣. អ្នកឃ្លាំមើលសង្គម បារម្ភថា ក្រុម Hackers កូរ៉េខាងជើងចូលលួចទិន្នន័យក្នុងស្ថាប័នកម្ពុជា នឹងប៉ះពាល់ដល់សន្តិសុខជាតិ ៤. ពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តមួយចំនួន ស្នើដល់រដ្ឋាភិបាលឱ្យដោះស្រាយវិវាទដីធ្លីក្នុងឱកាសទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៩ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Sun, 6 Oct 2024 - 2781 - ឧបនាយករដ្ឋមន្ត្រីកម្ពុជាថា នាវាកងទ័ពបរទេសណា ក៏អាចចូលចតនៅមូលដ្ឋានទ័ពរាមដែរ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០២៤ ១. ឧបនាយករដ្ឋមន្ត្រីកម្ពុជាថា នាវាកងទ័ពបរទេសណា ក៏អាចចូលចតនៅមូលដ្ឋានទ័ពរាមដែរ ២. អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនមិនជឿថាកម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគពីអាមេរិក បានឡើយ ៣. មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ មិនអនុញ្ញាត ឲ្យមិត្តភក្ដិសួរសុខទុក្ខ សកម្មជនមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី ៤. ក្រុម Hackers កូរ៉េខាងជើង ចូលលួចយកទិន្នន័យក្នុងស្ថាប័នសំខាន់ៗនៅប្រទេសកម្ពុជារួម នឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
Sun, 6 Oct 2024
Podcasts similar to វិទ្យុអាស៊ីសេរី
- Global News Podcast BBC World Service
- Kriminálka Český rozhlas
- El Partidazo de COPE COPE
- Herrera en COPE COPE
- The Dan Bongino Show Cumulus Podcast Network | Dan Bongino
- Es la Mañana de Federico esRadio
- La Noche de Dieter esRadio
- Hondelatte Raconte - Christophe Hondelatte Europe 1
- Affaires sensibles France Inter
- La rosa de los vientos OndaCero
- Más de uno OndaCero
- La Zanzara Radio 24
- Espacio en blanco Radio Nacional
- Les Grosses Têtes RTL
- L'Heure Du Crime RTL
- El Larguero SER Podcast
- Nadie Sabe Nada SER Podcast
- SER Historia SER Podcast
- Todo Concostrina SER Podcast
- 安住紳一郎の日曜天国 TBS RADIO
- The Tucker Carlson Show Tucker Carlson Network
- 辛坊治郎 ズーム そこまで言うか! ニッポン放送
- 飯田浩司のOK! Cozy up! Podcast ニッポン放送
- 武田鉄矢・今朝の三枚おろし 文化放送PodcastQR