Filtrer par genre

វិទ្យុអាស៊ីសេរី

វិទ្យុអាស៊ីសេរី

RFA

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

2859 - ត្រកូល«ហ៊ុន» ចោទអ្នកជាតិនិយមរឿងកោះគុតថាជា «ក្រុមប្រឆាំងជ្រុលនិយម»
0:00 / 0:00
1x
  • 2859 - ត្រកូល«ហ៊ុន» ចោទអ្នកជាតិនិយមរឿងកោះគុតថាជា «ក្រុមប្រឆាំងជ្រុលនិយម»

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. ឪពុក និង កូនត្រកូល«ហ៊ុន» ចោទអ្នកជាតិនិយមរឿងជម្លោះកោះគុតថាជា «ក្រុមប្រឆាំងជ្រុលនិយម» ២. តុលាការ ផ្ដន្ទាទោសអ្នកជំនាញផ្នែកកសិកម្ម លោក នី ណាក់ ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ក្នុងសំណុំរឿងញុះញង់ ប្តឹងដោយលោក ហេង សួរ ៣. ពលរដ្ឋ ស្នើឱ្យប្រធានមន្ទីរសុខាភិបាលខេត្តតាកែវចុះចេញពីតំណែងក្រោយអនុញ្ញាតឱ្យគ្លីនិកគ្មានអាជ្ញាប័ណ្ណមួយកន្លែងព្យាបាលអ្នកជំងឺបណ្តាលឱ្យស្លាប់ម្នាក់ ៤. នៅរាត្រីនេះ យើងមានអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីលោក ថា ថៃ មកពិភាក្សាលម្អិតថាតើរបៀបឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជា និងថៃ អំពីរឿង«តំបន់ត្រួតស៊ីគ្នា»នៅកោះគុតខុសគ្នាបែបណាខ្លះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

    Thu, 21 Nov 2024
  • 2858 - ថៃត្រៀមធ្វើសមយុទ្ធយោធានៅកោះគុតស្របពេលមានជម្លោះនឹងកម្ពុជា

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. លោក ហ៊ុន ម៉ាណែត ថា ការដកតំណែងលោក សុខ ចិន្តាសោភា គឺដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាល ២. កងទ័ពជើងទឹកថៃ ត្រៀមធ្វើសមយុទ្ធយោធានៅកោះគុត ស្របពេលមានភាពតានតឹងក្នុងតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា ៣. ពលរដ្ឋ មិនទុកចិត្តអាជ្ញាធរខេត្តស្វាយរៀងរឿងរឹតបន្តឹងបញ្ហាជួលដីតំបន់ព្រំដែនឱ្យទៅវៀតណាម ៤. គ្រួសារសកម្មជន បន្តស្នើឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធនឹងគម្រោង CLV ក្រោយលុបចោលគម្រោងនេះជាស្ថាពរ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

    Wed, 20 Nov 2024
  • 2857 - អ្នកតាមដានស្ថានការណ៍នយោបាយថាកម្ពុជានៅមិនទាន់មានសេដ្ឋកិច្ចល្អប្រសើរឡើយ

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. អ្នកតាមដានស្ថានការណ៍នយោបាយថាកម្ពុជានៅមិនទាន់មានសេដ្ឋកិច្ចល្អប្រសើរឡើយដោយសារការមិនគោរពសិទ្ធិមនុស្ស ២. អ្នកអត្ថាធិប្បាយនយោបាយសង្ស័យថា លោក ហ៊ុន ម៉ាណែត មិនហ៊ានប្ដឹងទៅតុលាការអន្តរជាតិរឿងជម្លោះកោះគុតជាមួយថៃទំនងខ្លាចបាត់ប្រយោជន៍រឿងបូមប្រេង ៣. ពលរដ្ឋលើកឡើងថា ត្រកូលហ៊ុននឹងអាចក្លាយជាជនក្បត់ជាតិ ប្រសិនបើមិនទាមទារកោះគុតពីថៃមកវិញ ៤. អង្គការសម្ព័ន្ធសិទ្ធិមនុស្សអន្តរជាតិ(FIDH)ថ្កោលទោសការឃុំខ្លួន និងកាត់ទោសលោក កើត សារ៉ាយ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

    Tue, 19 Nov 2024
  • 2856 - រដ្ឋសភាគ្រោងបោះឆ្នោតឱ្យលោក ប្រាក់ សុខុន មកធ្វើជារដ្ឋមន្ត្រីការបរទេសវិញ

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. រដ្ឋសភា គ្រោងបោះឆ្នោតឱ្យលោក ប្រាក់ សុខុន មកធ្វើជារដ្ឋមន្ត្រីការបរទេសវិញ ស្របពេលបញ្ហាកោះគុតកំពុងឡើងកម្តៅខ្លាំង ២. សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសអ្នកភូមិបឹងតាមោក៣នាក់ឱ្យជាប់ពន្ធនាគារ ៦ខែ ពីបទ «ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ» ៣. ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើមានអាថ៌កំបាំងអ្វីនៅពីក្រោយការចរចាចែករំលែកផលប្រយោជន៍រួមគ្នាពីកំណប់ប្រេង និងឧស្ម័នរវាងកម្ពុជា និង ថៃ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

    Tue, 19 Nov 2024
  • 2855 - «ពលរដ្ឋកម្ពុជាកាត់បន្ថយអាហារហូបចុក ទុកប្រាក់សងធនាគារ»

    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី​ ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. ក្រុមហ៊ុនវិភាគទិន្នន័យឈ្មោះ 60 Decibels រកឃើញថាពលរដ្ឋកម្ពុជាត្រូវកាត់បន្ថយអាហារហូបចុកដើម្បីទុកប្រាក់សងបំណុលធនាគារ ២. អ្នកឃ្លាំមើលប្រដូចរដ្ឋាភិបាលកម្ពុជាទៅនឹងគីង្គក់លក់ថ្នាំស្រែង ខណៈត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំដើម្បីភាពអត់ឱន និងសន្តិភាព ៣. អ្នកការពារសិទ្ធិមនុស្ស និងបក្សភ្លើងទៀនអំពាវនាវឱ្យអាជ្ញាធរដោះលែងសកម្មជនបក្សភ្លើងទៀន២នាក់នៅខេត្តកំពង់ស្ពឺ ៤.ពលរដ្ឋ និងអង្គការសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរបញ្ឈប់អាជីវកម្មកាយភ្នំឈើកាច់ក្នុងខេត្តព្រៃវែង ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

    Mon, 18 Nov 2024
Afficher plus d'épisodes